Connect with us

ព័ត៌មានជាតិ

នាយិកាអង្គការអុកស្វាម ថា រដ្ឋាភិបាលកម្ពុជាបានធានាយ៉ាងពេញលេញកម្មវិធីគាំពារសង្គមដល់កម្មករនិយោជិត

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានធានាយ៉ាងពេញលេញចំពោះប្រជាជនកម្ពុជាក្នុងការទទួលបានកម្មវិធីគាំពារសង្គម ជាពិសេសកម្មវិធីគាំពារសង្គមសម្រាប់កម្មករនិយោជិតក្នុងវិស័យការងារ ពិសេសវិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា។ នេះជាការលើកឡើងរបស់នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ចាត់ទុកថា កិច្ចគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា ជាសសរស្តម្ភស្នូលមួយនៃការងារសមរម្យ ដែលបានរួមបញ្ចូលនូវគោលនយោបាយ និងកម្មវិធីជាតិសំខាន់ៗជាច្រើន ក្នុងន័យដើម្បីកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះក្នុងចំណោមប្រជាជនកម្ពុជា។ តាមការគូសបញ្ជាក់របស់លោកស្រីនាយិកាអង្គការអុកស្វាម កិច្ចគាំពារសង្គមដែលដាក់ចេញដោយរាជរដ្ឋាភិបាល គឺស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានការគាំពារសង្គម សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត តាមប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋ។

ជាការកត់សម្គាល់របស់លោកស្រី ភាណ សោភ័ណ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ដែលកម្មករនិយោជិតទទួលបានពីកម្មវិធីគាំពារសង្គម  នាពេលបច្ចុប្បន្នជាអាទិ៍ ៖ ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រព័ន្ធហានិភ័យការងារ របបប្រាក់សោធន គម្រោងធានារ៉ាប់រងសុខភាពសាធារណៈជាសកល អត្ថប្រយោជន៍មាតុភាព កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះ ជាដើម។ អត្ថប្រយោជន៍ទាំងអស់នេះ បានធានាយ៉ាងគត់មុតសម្រាប់សុខមាលភាព សន្តិសុខប្រាក់ចំណូល និងភាពធនរបស់កម្មករនិយោជិត។ 

លោកស្រីនាយិកាអង្គការអុកស្វាម ក៏បានគូសបញ្ជាក់ពីការចូលរួមរបស់អង្គការអុកស្វាម និងអង្គការដៃគូ ដែលបានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ទាំងអស់គ្នាកម្ពុជា។ នាយិកាអង្គការរូបនេះ ថា តាមរយៈការដាក់ឱ្យអនុវត្តគំនិតផ្តួចផ្តើមកន្លងមក ភាគីពាក់ព័ន្ធ រំពឹងថា នឹងជួយកម្ពុជាឱ្យកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដូចជា លុបបំបាត់ភាពក្រីក្រ ការមានសុខភាព និងសុខុមាលភាពល្អ សមភាពយេនឌ័រ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។

លោកស្រី បន្តថា គំនិតផ្តួចផ្តើមទាំងនេះ ក៏បានដើរទន្ទឹមគ្នាជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគោលនយោបាយចម្បងរបស់រដ្ឋាភិបាលឆ្នាំ២០២៣-២០២៨ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងប្រព័ន្ធគាំពារសង្គម និងការសម្រេចឱ្យបាននូវការគ្រប់ដណ្តប់ការថែទាំសុខភាពជាសកលនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម