Connect with us

ព័ត៌មានជាតិ

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

បានផុស

នៅ

នៅថ្ងៃទី២១ ខែមិថុនា នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា(ន.ប.ប.ប) បំភ្លឺតបទៅសារព័ត៌មានមួយថា មូលហេតុដែលខ្លួនស្ងាត់ៗមិនមែនអសកម្មការងារឡើយ មូលហេតុដែលស្ងាត់ៗនោះ ព្រោះខ្លាចបាត់តម្រុយជនល្មើស ដែលធ្វើសកម្មភាពលើប្រព័ន្ធបច្ចេកវិទ្យា។  ន.ប.ប.ប  បំភ្លឺដូច្នេះ បន្ទាប់ពីកាលពីថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៤ មានសារព័ត៌ មានមួយ បានផ្សព្វផ្សាយព័ត៌មាន ដែលគ្មានមូលដ្ឋានច្បាស់លាស់ ព្រមទាំងរិះគន់ក្នុងន័យចោទប្រកាន់លើ ន.ប.ប.ប អំពីភាពអសកម្មការងាររបស់នាយកដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីបំភ្លឺ ន.ប.ប.ប សរសេរដូច្នេះថា  ៖« រាល់ការស្រាវជ្រាវ ស៊ើបអង្កេត របស់មន្ត្រីជំនាញទៅលើគណនី ឬទំព័រហ្វេសប៊ុកទាំងឡាយណា ដែលតែងតែផ្សព្វផ្សាយរាល់ព័ត៌មានមិនពិត ព័ត៌មានបំពុលសង្គម ឬព័ត៌មានដែលបង្កជាអំពើញុះញង់ និងចលាចលដល់សន្តិសុខសង្គម តម្រូវឱ្យរក្សាការសម្ងាត់ក្នុងដំណាក់កាលស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីងាយស្រួលក្នុងការកំណត់សាវតារបស់អ្នកប្រព្រឹត្ត ជាពិសេសជៀសវាងអ្នកប្រព្រឹត្តធ្វើការលុបនូវទិន្នន័យ ឬភស្តុតាងពាក់ព័ន្ធរបស់ខ្លួន ដែលបង្កជាផលលំបាកដល់មន្ត្រីជំនាញ និងធ្វើឱ្យប៉ះពាល់ ឬបាត់បង់តម្រុយក្នុងការស្រាវជ្រាវ»

ដើម្បីជាការឆ្លើយតប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមតួនាទីភារកិច្ច ន.ប.ប.ប អះអាងថា ខ្លួនបានខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់លើករណី ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ រហូតឈានដល់ ការឃាត់ខ្លួនជនល្មើសជាបន្តបន្ទាប់។

 ក្នុងនោះ ន.ប.ប.ប តែងតែផ្សព្វផ្សាយអំពីព័ត៌មាន និង វិធានការណ៍ទប់ស្កាត់នានា ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការចាញ់បោកនូវការឆបោកក្រោមរូបភាពផ្សេងៗ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការញុះញង់ណាមួយពីសំណាក់ជនល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏អំពាវនាវដល់សាធារណជន ដែលនិយមប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ត្រូវចូលរួមសហការជាមួយនាយកដ្ឋាន តាមរយៈ ការផ្តល់ទិន្នន័យ ឬភស្តុតាងផ្សេងៗ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទដល់នាយកដ្ឋាន ដើម្បីជាតម្រុយដល់មន្ត្រីជំនាញក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅដល់ការបង្ក្រាបឱ្យបានទាន់ពេលវេលា ជាជាងធ្វើការ ផ្សព្វផ្សាយជាសាធារណៈ ដែលបង្កឱ្យជនល្មើសបានដឹងខ្លួន និងបំផ្លាញទិន្នន័យ ឬភស្តុតាងពាក់ព័ន្ធការ ប្រព្រឹត្តបទល្មើសរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកជំនាញ និងក្រសួងអប់រំ ៖ ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែន​ជាការ​កែប្រែប្រវត្តិសាស្រ្តកម្ពុជា​នោះ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សួង សាខារ៉ានីត ស្នើឱ្យបន្តរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើចំណីអាហារនាំចូលមកពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមឧទ្ទាម M23 នៅកុងហ្គោ ប្រកាស​បទឈប់​បាញ់​​ជាឯកតោភាគី​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខ្ញុង បកស្រាយ និងសុំទោសខ្មែរដែលរស់នៅក្រៅប្រទស ក្រោយប្រើពាក្យថា “ចោលឆ្អឹងស្រុកគេ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឫស្សីកែវ ចុះដោះស្រាយបញ្ហាប្រព័ន្ធលូដែលរងផលប៉ះពាល់ ពលរដ្ឋជិត ៨០ គ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម