ព័ត៌មានជាតិ
ប័ណ្ណសម្គាល់ជលយានចំនួន៩៨ប័ណ្ណ ត្រូវបានប្រគល់ជូនពលរដ្ឋស្រុកកោះកុង
កោះកុង ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកកោះកុង ខេត្តកោះកុង បានទទួលប័ណ្ណសម្គាល់ជលយានយន្ត និងលិខិតធ្វើអាជីវកម្មសរុបចំនួន៩៨ប័ណ្ណ ក្រោយពីបានចុះបញ្ជីស្របច្បាប់កន្លងទៅ។
ពលរដ្ឋទាំង៤ឃុំនៅស្រុកកោះកុង បានទទួលប័ណ្ណសម្គាល់ជលយាន និងលិខិតអនុញ្ញាតធ្វើអាជីវកម្មនេសាទ បន្ទាប់ពីពលរដ្ឋនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា បានទទួលរួចរាល់ហើយដែរ។
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ក្នុងពិធីប្រគល់ប័ណ្ណជលយាន និងលិខិតអាជីវកម្មនេសាទសមុទ្រនៅឃុំជ្រោយប្រស់ថា ក្រុមការងារជំនាញចែកប័ណ្ណសម្គាល់នាវ និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាជូនប្រជានេសាទនៅក្រុងខេមរភូមិន្ទបានចំនួន៦០ប័ណ្ណ និងស្រុកមណ្ឌលសីមាចំនួន១៣៧ប័ណ្ណ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្ត។
ដោយឡែកថ្ងៃនេះ ប្រជាពលរដ្ឋនៅស្រុកកោះកុង បន្តទទួលប័ណ្ណចំនួន៩៨ប័ណ្ណទៀត ដែលនេះសបញ្ជាក់ឱ្យឃើញថា ការយល់ដឹង និងចូលរួមរបស់ប្រជាពលរដ្ឋល្អប្រសើរមួយកម្រិតដើម្បីមានភាពស្របច្បាប់។ លោកស្រីអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ទៀតថា ការចុះបញ្ជីជលយានគ្រប់ប្រភេទ និងការស្នើសុំធ្វើអាជ្ញាប័ណ្ណអាជិវកម្មនេសាទ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ព្រោះវាផ្តល់ភាពងាយស្រួលគ្រប់គ្រងទិន្នន័យបានល្អ ករណីបាត់បង់ ឬចោរលួច សមត្ថកិច្ចជំនាញក៏អាចឆាប់ស្វែងរកកំណត់មុខសញ្ញាឃើញដែរ។
លោកស្រី អ៊ី នារីនេត អះអាងថា ក្រុមការងារខេត្ត និងមន្ទីរជំនាញ បានប្រឹងប្រែងផ្តល់សេវាមួយនេះប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព និងធ្វើឱ្យដល់មូលដ្ឋានពលរដ្ឋតែម្តង ដោយសំដៅធ្វើយ៉ាងណាកាត់បន្ថយការចំណាយថវិកា ពេលវេលា ឬការលំបាកផ្សេងៗទៀត។
លោក ជា សូវី អភិបាលស្រុកកោះកុង លើកឡើងថា ស្រុករបស់លោក មានឃុំចំនួន៤ គឺឃុំត្រពាំងរូង ឃុំតាតៃក្រោម ឃុំជ្រោយប្រស់ និងឃុំកោះកាពិ។ ក្រុមការងារធ្វើស្លាកលេខជលយានយន្ត និងធ្វើលិខិតអនុញ្ញាតសុំអាជីវកម្មនេសាទ បានចុះស្រង់ទិន្នន័យបានចំនួន៨១៩គ្រឿង ប៉ុន្តែមានតែ៩៨គ្រឿងប៉ុណ្ណោះដែលបានមកបំពេញសេវា។
លោក ជា សូវី អះអាងថា មូលហេតុដែលចំនួនម្ចាស់ជលយានយន្តមកចុះបញ្ជីតិចយ៉ាងដូច្នេះ ក៏ព្រោះតែទូករបស់ពលរដ្ឋភាគច្រើនជាលក្ខណៈគ្រួសារ។ ម្យ៉ាងទៀត ពួកគាត់មិនទាន់យល់ដឹងច្រើនច្បាស់លាស់ពីអត្ថប្រយោជន៍នៃការចុះបញ្ជីជលយានយន្តនេះ។ ទោះយ៉ាងណា លោកនឹងដាក់ផែនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដើម្បីផ្តល់ឱកាសពួកគាត់បានមកចុះបញ្ជីតាមច្បាប់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ