Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

បានផុស

នៅ

​ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២១ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ឆ្នាំ​២០២៣-២០២៧ ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួងពាណិជ្ជកម្ម សមាគម​និយោជក និង​ភាគី​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី ហេង សួរ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC)​ដែល​បាន​ដើរតួនាទី​បំពេញបន្ថែម​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​លក្ខ​ខណ្ឌ​ការងារ និង​បង្កើន​នូវ​អត្រា​អនុលោមភាព​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សំលៀកបំពាក់ ផលិតផល​ធ្វើដំណើរ និង​កាបូប​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លងមក​នេះ​។

​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​(TAFTAC) ដែល​តែងតែ​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​គម្រោង​ILO-BFC តាំងពីដើម​រហូតដល់​បច្ចុប្បន្ន​។

​សូម​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ មាន​គោលបំណង ពិនិត្យ​អំពី​វឌ្ឍនភាព និង​ប្រសិទ្ធភាព​ការងារ​នៃ​ការអនុវត្ត​គម្រោង ILO-BFC នៅ​កម្ពុជា​ដើម្បី​បន្ត​ជំរុញ និង​លើកកម្ពស់​អនុលោមភាព​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សំលៀកបំពាក់ ផលិតផល​ធ្វើដំណើរ និង​កាបូប​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រ​សើរ​ឡើងជា​លំដាប់​បន្ថែមទៀត​ដែល​ជា​បំណង​ដ៏​ពិសិដ្ឋ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម