ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រី ត្រូវពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីផ្តល់សេវាជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្ត និងជំរុញដល់មន្ត្រីសុខាភិបាល ពិសេសមន្ត្រីផ្នែកជំងឺមិនឆ្លង ត្រូវពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសទទួលជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានការពារសុខភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពការងារបន្ថែមទៀត កាលពីរសៀលថ្ងៃទី ២១ មិថុនា លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមការិយាល័យ នៃនាយកដ្ឋានការពារសុខភាព និងវិធានការ នៃកំណែទម្រង់ការលើការគ្រប់គ្រងការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ជាពិសេសផ្នែកជំងឺមិនឆ្លងត្រូវតែពង្រឹងពង្រីកសមត្ថភាពមន្ត្រីសុខាភិបាល ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់លើកិច្ចអន្តរាគមន៍ពាក់ព័ន្ធទាំងក្នុងស្ថាប័ន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់ចំណេះដឹង ផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី នៃនាយកដ្ឋានក្នុងការពារសុខភាព មានការប្តេជ្ញាចិត្ត ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់លោករដ្ឋមន្ត្រី ក្នុងការអនុវត្តការងារសម្រេចទទួលបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច