ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានរួមចំណែកយ៉ាងធំធេង អនុវត្តគោលនយោបាយគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល បានលើកឡើងថា «គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានរួមចំណែកយ៉ាងធំធេង ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨»។
ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស និងប្រកាសតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខាគណបក្ស នៃគណៈកម្មាធិការគណបក្ស ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា កន្លងមក ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងការងារបក្ស និងការងារមូលដ្ឋាន ដែលគាំទ្រដល់គោលនយោបាយធំៗ ជាអាទិភាពរបស់គណបក្ស សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន រួមទាំងការបន្តជំរុញការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា សកម្មភាពទាំងនេះ ត្រូវបានមើលឃើញជាក់ស្ដែងតាមរយៈការចូលរួមក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធកម្មស្ថាប័ន រួមទាំងការអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មជាដើម។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្ថែមថា ការចូលរួមក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ របស់សមាជិក សមាជិកាទាំងអស់ គឺជាការធានាដល់ការកសាងបាននូវរដ្ឋបាលសាធារណៈមានសមត្ថភាព ខ្លាំង វៃឆ្លាត ស្អាតស្អំ និងផ្តោតលើប្រជាជន សំដៅដល់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ យុត្តិធម៌ និងបរិយាបន្ន។
ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមទៀតថា ក្នុងឱកាស នៃពិធីប្រកាសបញ្ចូលសមាជិកគណបក្ស និងប្រកាសតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខាគណបក្ស នៃគណៈកម្មាធិការគណបក្ស ក្រសួងមុខងារសាធារណៈ កាលពីរសៀលម្សិលមិញ ឯកឧត្ដម សូមចូលរួមអបអរសាទរដល់សមាជិក សមាជិកា ដែលទើបត្រូវបានអនុញ្ញាតរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏រឹងមាំ និងជាគណបក្សតែមួយគត់ដែលអាចសម្រេចបាននូវក្តីសង្ឃឹមជូនប្រជាជនកម្ពុជា និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញជូនប្រទេសជាតិ។
ទន្ទឹមនេះ ឯកឧត្ដម សូមកោតសរសើរដល់សមាជិក សមាជិកា ទាំងអស់ ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន៕
អត្ថបទ ៖ ពិសី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់