Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN ព្រមានពីការប្រយុទ្ធគ្នាកាន់តែខ្លាំង រវាងអ៊ីស្រាអែលនិង ក្រុមហេសបូឡា

បានផុស

នៅ





តាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន, ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រទី២១ខែមិថុនាឆ្នាំ២០២៤ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញការព្រមានអំពីហានិភ័យនៃជម្លោះកាន់តែខ្លាំងឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅប្រទេសលីបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Guterres បានឲ្យដឹងថា ប្រជាជន​ក្នុង​តំបន់និង​​ពិភពលោក ​មិនចង់ឱ្យ​ប្រទេស​លីបង់​ក្លាយដូច​ជា​តំបន់ ហ្គាហ្សា​ឡើយ ខណៈការ​ផ្លាស់​ប្តូរ​មួយ​រំពេចអាច​បង្ក​មហន្តរាយ​ហួស​ពី​ការ​គិត។

ការធ្វើសន្និសីទសារព័ត៌មាននេះកើតឡើង បន្ទាប់ពីក្រុមអ្នកប្រយុទ្ធហេសបូឡា តាំងចិត្តគាំទ្រកាន់តែខ្លាំងលើក្រុមហាម៉ាសតាមរយៈបង្កើនការវាយប្រហារជាមួយអ៉ីស្រាអែល ហើយនិយាយថាពួកគេនឹងមិនបញ្ឈប់ការប្រយុទ្ធឡើយ រហូតដល់អ៊ីស្រាអែលបញ្ចប់ការឈ្លានពានរបស់ខ្លួននៅតំបន់ហ្គាហ្សា។ ស្របពេលជាមួយគ្នានេះ កងកម្លាំង​អ៊ីស្រាអែល​ក៏​បាន​បន្ត​ការ​វាយ​ប្រហារ​របស់​ខ្លួន​ដែរ។

ចាប់តាំងពីជម្លោះជាមួយក្រុមហាម៉ាសបានចាប់ផ្តើមនៅក្នុងខែតុលាមក អ៉ីស្រាអែលបានសម្លាប់មេបញ្ជាការក្រុមហេសបូឡាជាច្រើននាក់ និងយុទ្ធជនយ៉ាងហោចណាស់ ៣០០នាក់។ នៅសប្តាហ៍នេះអ៉ីស្រាអែលក៏បានប្រកាសអនុម័តផែនការប្រតិបត្តិការសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ថែមទៀត។

គួរបញ្ជាក់ថាមេដឹកនាំអាមេរិកកំពុងស្វះស្វែងរកវិធី ដើម្បីរារាំការកើងឡើងនេះ ដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានជួបកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងវ៉ាស៊ីនតោនជាមួយមេដឹកនាំអ៊ីស្រាអែល ដើម្បីជំរុញឱ្យមានដំណោះស្រាយការទូតមួយ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលអ៊ីស្រាអែល និងលីបង់ និងសម្រាប់វឌ្ឍនភាពលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ លើសពីនេះ ប្រធានាធិបតី Joe Biden ក៏បានបញ្ជូនបេសកជនពិសេសទៅជួបជាមួយមេដឹកនាំលីបង់ និងអ៊ីស្រាអែលដើម្បីចរចារបញ្ជប់ជម្លោះផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១៦ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១៧ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម