ព័ត៌មានអន្ដរជាតិ
ក្មេងជិត ២ពាន់នាក់ ស្លាប់រៀងរាល់ថ្ងៃ ដោយសារការបំពុលខ្យល់
កុមារចំនួនជិត ២០០០នាក់ ត្រូវបានស្លាប់ ជារៀងរាល់ថ្ងៃ ពាក់ព័ន្ធនឹងបញ្ហាសុខភាព ដែលកើតឡើងព្រោះតែការបំពុលខ្យល់អាកាស។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថាន Health Effects របស់សហរដ្ឋអាមេរិក ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ ទៅលើតំបន់ និងប្រទេសចំនួនជាង ២០០ នៅទូទាំងពិភពលោក។
របាយការណ៍ស្រាវជ្រាវ បានបង្ហាញថា ការបំពុលខ្យល់ គឺជាឃាតករលាក់មុខដ៏សាហាវលំដាប់ទី២ ដែលបង្កឲ្យមានករណីស្លាប់មុនអាយុច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីជំងឺលើសសម្ពាធឈាម។ នៅក្នុងឆ្នាំ២០២១ មានមនុស្សស្លាប់ប្រមាណ ៨,១លាននាក់ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់ដោយសារតែការបំពុលខ្យល់ ហើយជាពិសេសនោះគឺក្មេងៗតែម្ដង ដែលងាយរងគ្រោះជាងគេបំផុត។ ក្នុងចំណោមករណីស្លាប់សរុប មានកុមារច្រើនជាង ៧០ម៉ឺននាក់ ដែលមានអាយុក្រោម៥ឆ្នាំ។
ក្នុងរបាយការណ៍ដដែល ក៏បានបញ្ជាក់ដែរថា ច្រើនជាង៥០ម៉ឺនករណី បានបាត់បង់ជីវិតដោយសារការចម្អិនម្ហូបអាហារនៅក្នុងផ្ទះ តាមរយៈការប្រើប្រាស់ចំហេះឥន្ធនៈកង្វក់ ដូចជា ធ្យូង ឈើ ឬក៏លាមកសត្វ ហើយភាគច្រើនកើតឡើងនៅតំបន់អាស៊ី និងអាហ្វ្រិក។ យ៉ាងណាមិញ តួលេខនេះបានធ្លាក់ចុះប្រមាណជាង ៥០% រួចមកហើយ គិតចាប់តាំងពីឆ្នាំ២០០០ ក៏ដោយសារតែការផ្លាស់ប្ដូរវិធីចម្អិនទំនើបជាងមុន ដែលមិនបង្កជាផ្សែងពុលប៉ះពាល់សុខភាព។
ស្ទើរតែមនុស្សគ្រប់គ្នាទៅហើយ ដែលស្រូបយកខ្យល់អាក្រក់ជារៀងរាល់ថ្ងៃ។ ជាង ៩០% នៃការស្លាប់ដោយការបំពុលខ្យល់ កើតឡើងព្រោះតែការស្រូបយកសារធាតុបំពុលខ្យល់តូចៗដែលគេហៅថា PM2.5។ ការស្រូបយក PM2.5 ក្នុងបរិមាណច្រើន បានបង្កើននូវអត្រាកើតមានជំងឺមហារីកសួត ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងបញ្ហាជំងឺផ្សេងៗទៀតជាច្រើន៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ