ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃនៅតួកគី ឆក់យកជីវិតមនុស្ស ១១ នាក់
មនុស្ស ១១នាក់ត្រូវស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ខណៈភ្លើងឆេះព្រៃបានលេបត្របាក់ភូមិជាច្រើននៅភាគអាគ្នេយ៍ប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ២២ ខែ មិថុនា។
ភ្លើងឆេះពេញមួយយប់ចាប់ពីទីក្រុង Diyarbakir ដល់ Mardin កាលពីថ្ងៃសុក្រ ក៏បានបណ្ដាលឲ្យមនុស្ស ៧៨ នាក់រងរបួសផងដែរ ខណៈ៥នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អគ្គិភ័យបានផ្តើមចេញពីការឆេះដំណាំ បូករួមនឹងមានខ្យល់បក់ខ្លាំង បានរីករាលដាលយ៉ាងឆាប់រហ័សដែលប៉ះពាល់ដល់ភូមិចំនួន ៥។ ក្រុមអ្នកជួយសង្គ្រោះបានបញ្ជូនរថយន្តសង្គ្រោះនិងឡានទឹករាប់សិបគ្រឿង ដើម្បីជួយសង្គ្រោះផងដែរ។
ទន្ទឹមនឹងនេះ នៅទូទាំងប្រទេសភាគពាយព្យនៃប្រទេសតួកគី ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងទប់ស្កាត់ភ្លើងឆេះព្រៃនៅជិតទីក្រុង Ayvacik ក្នុងខេត្ត Canakkale ។នៅទីនោះមិនមាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែអាជ្ញាធរបានជម្លៀសមនុស្សចេញពីភូមិដើម្បីជាការប្រុងប្រយ័ត្នជាមុន។
គួរបញ្ជាក់ថា នេះគឺជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃជាច្រើនដែលផ្ទុះឡើងនៅខេត្ត Canakkale កាលពីសប្តាហ៍មុន ចំពេលមានខ្យល់បក់ខ្លាំង និងសីតុណ្ហភាពរដូវក្តៅក្តៅខ្លាំង។ យោងតាមប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃអឺរ៉ុប (EFFIS) បានឱ្យដឹងថា ប្រទេសតួកគី ជួបប្រទះភ្លើងឆេះព្រៃចំនួន ៧៤ ដងក្នុងឆ្នាំនេះ ដែលបានបំផ្លាញផ្ទៃដីចំនួន ១២៩១០ ហិចតា៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ