ព័ត៌មានជាតិ
បើកទំព័រប្រវត្តិសាស្ត្រថ្មី! កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់ ពង្រឹងកងទ័ពជើងគោកទ្វេភាគី
រុស្ស៊ី ដែលជាប្រទេសមហាអំណាចសព្វាវុធមួយក្នុងចំណោមប្រទេសផ្សេងទៀតនៅលើពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្ពុជា ដើម្បីពង្រឹងវិស័យយោធា និងក្នុងគោលបំណងពង្រឹង ពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ ព្រមទាំងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងតាមរយៈ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ អាឡិក សាលលូកូវ (Oleg Salyukov) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។
សេចក្តីប្រកាសព័ត៌មាន កងទ័ពជើងគោកកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបខាងលើ សមភាគីទាំងពីរ បានសម្តែងនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាព ប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមកដែលជាមរតកបន្សល់ទុកដោយថ្នាក់ដឹកនាំជំនាន់មុន ជាពិសេស ចាប់តាំងពីឆ្នាំ១៩៩៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកគួរឱ្យកត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច យោធា និងរវាងប្រជាជន។
សមភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-រុស្ស៊ី និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលបានបោះជំហានទៅមុខនិងសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ប្រភពដដែលគូសបញ្ជាក់ថា៖«ក្នុងឱកាសនៃជំនួបពិភាក្សាទ្វេភាគីនេះនិងដោយមានការអនុញ្ញាតពីក្រសួងការពារជាតិនៃ ប្រទេសទាំងពីរ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-រុស្ស៊ី បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក»។
កងទ័ពជើងគោក ចាត់ទុកថា ឯកសារនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក និងជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត។
គួរជម្រាបដែរថា តបតាមសំណើរបស់ភាគីរុស្ស៊ី , នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ៕
អត្ថបទ៖ ឡាយ សាមាន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ