ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាព
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅចំណុច ភ្លើងស្តុប លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីចរាចរណ៍ និងក្រុមការងារជាច្រើននាក់ទៀតបាននាំយកអំណោយ មួកសុវត្ថិភាពរាប់រយរបស់ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចែកជូនដល់អ្នកធ្វើចរាចរណ៍តាមផ្លូវជាតិ នៅចំណុចភ្លើងស្តុបដើម្បីធ្វើការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក។
លោក កែ សួនសុភាព លោក ឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ មានសារៈសំខាន់ណាស់ដើម្បីជំនួយស្មារតីដល់អ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ ក្នុងការបើកបរច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោកជាដើម។ ក្នុងនោះដោយមានការបង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញផងដែរ ក្នុងគោលបំណងបង្កើន សមត្ថភាពយល់ដឹងពីច្បាប់ ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកបើកម៉ូតូក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរផងដែរ។
លោកទាំង២ បានមានប្រសាសន៍បន្តទៀតថា អ្នកបើកបរទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមកពីកក្កា៧យ៉ាងគឺ ១/ការបើកហួសល្បឿនកំណត់ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន្យ។ ២/បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀននៅពេលអត់ងងឹយខ្លាំងហេវហត់ខ្លាំង។ ៣/ការមិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែលមានប្រសិទ្ធភាព ៤/បើកជែងគ្នាដោយខ្វះការប្រុងបករយ័ត្ន ៥/មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍។ ៦/ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម៧/មិនបានមើលគំនូសផ្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណានេះកំពុងក្លាយ ជាបញ្ហដ៏ធំផងដែរ។
ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មិនជារឿងការពិបាកនោះទេ បើសិនប្រជាពលរដ្ឋណាមិនបានចូលរួមគោរពច្បាប់ចរចរណ៍ ឲ្យបានគ្រប់គ្នាទេនោះគ្រោះថ្នាក់ដោយសារចរាចរណ៍ និងអាចកើនឡើងជាងមុន។ការគោរពច្បាប់ចរាចរណ៍វាមិនពិបាកនោះទេពេលដែលយើងជិះម៉ូតូ ត្រូវពាក់មួកសុវត្តិភាពទាំងអស់គ្នាមិនត្រូវបើកបរទាំងមានភាពស្រវឹង ជៀសវាងជិះម៉ូតូវ៉ាស្តាំ ចំពោះបងប្អូនដែលជិះរថយន្តត្រូវដាក់ខខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវមុនចេញដំណើទោះជិតឬឆ្ងាយក្តីដើម្បីសុវត្តិភាពរបស់បងប្អូន។
ក្នងឱកាសននោះលោកទាំង២ បានធ្វើការអំពអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដូចជាត្រូវ ចេះបើកបរមានការប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពជានិច្ច ពាក់ខ្សែក្រវ៉ាត់ពេលបើកបរ ត្រូវជិះប្រកាន់ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ត្រូវប្រុងប្រយ័ត្នជានិច្ចត្រូវរក្សាទុកផ្លូវថ្មើរជើងផងដែរ ។ សូមឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវជាតិទាំងអស់ត្រូវស្វែងយល់អំពី មាត្រាសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានច្បាស់ ១មើលសញ្ញាចរាចរណ៍ផ្លូវគោក ២សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ៣ការត្រួតពិនិត្យយានជំនិះ និងការផ្ទុកទំនិញ៤ បច្ចេកទេស និងសុវត្ថិភាពក្នុងការបើកបរផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ