Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ កសិករស្រុកសំឡូតរកចំណូលពីដំណាំទុរេនបានជិត១៧លានដុល្លារ

បានផុស

នៅ

ផ្លែទុរេនខេត្តបាត់ដំបង នៅតែមានភាពល្បីល្បាញអំពីរសជាតិដ៏ផ្អែមឆ្ងាញ់ បានឆក់ទាញយកចិត្តភ្ញៀវទេសចរមកពីតាមបណ្តាខេត្តនានា យ៉ាងសន្ធឹកសន្ធាប់ ក្នុងរដូវកាលកសិករប្រមូលផលទុរេនម្តងៗ។ ឆ្នាំនេះ កសិករនៅស្រុកសំឡូត អាចរកចំណូលពីដំណាំទុរេនជិត ១៧លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយពីភ្ញៀវទេចរវិញ កាលពីចុងសប្តាហ៍មុន និងចុងសប្តាហ៍នេះ ក៏មិនខុសគ្នាប៉ុន្មាននោះទេ គេសង្កេតឃើញរថយន្តទំនើបៗតកន្តុយគ្នា ឆ្ពោះតម្រង់ទៅស្រុកសំឡូត យ៉ាងសន្ធឹកសន្ធាប់ មានការកកស្ទះចរាចរណ៍ផង។ មន្ត្រីមូលដ្ឋានភូមិឃុំបាននិយាយថា រាល់ភ្ញៀវទាំងអស់ ដែលមកកម្សាន្តភាគច្រើនគឺពួកគេគ្នា ចូលចម្ការទុរេនរបស់កសិករ មុននឹងពួកគេទៅកម្សាន្តនៅតាមរមនីដ្ឋានផ្សេងៗ ដែលពួកគេចង់ទៅ។ ប្រភពដដែលបន្តថា សកម្មភាពភ្ញៀវទេសចរបែបនេះ គឺពួកគេសម្រុកទិញផ្លែទុរេនជាមុនសិន ព្រោះស្របពេលកសិករ ប្រមូលផលទុរេនចុងដៃផង ម្នាក់ៗបារម្ភខ្លាចអស់ផ្លែទុរេន។

ភ្ញៀវទេសចរម្នាក់ ក្នុងចំណោមភ្ញៀវទេសចររួមដំណើរផ្សេងទៀត គឺអ្នកស្រី ចាន់ ថាវី មកពីខេត្តសៀមរាបបានប្រាប់ថា គ្រួសារអ្នកស្រីចូលចិត្តហូបទុរេនណាស់ ឱ្យតែដល់រដូវកាលនេះ គឺមកទិញដល់ចម្ការមុនគេ។ អ្នកស្រីមិនទុកចិត្តការទិញទុរេនលើទីផ្សារឡើយ ព្រោះបារម្ភប៉ះចំទុរេនគីមី អ្នកស្រីសុខចិត្តធ្វើដំណើរឆ្ងាយដើម្បីទិញទុរេនដល់ចម្ការតែម្តង។

បើយោងរបាយការណ៍ ពីការិយល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូត បានបង្ហាញឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ និន្នន័យ និងប្រមូលផលដំណាំទុរេនរបស់កសិករក្នុងស្រុកសំឡូន ខេត្តបាត់ដំបង មានការដាំដុះលើឃុំចំនួន០៦ក្នុងចំណោមឃុំទាំង០៧ ខណៈមានតែ២ឃុំប៉ុណ្ណោះ ដែលកសិករធ្វើការដាំដុះផលដំណាំទុរេនច្រើនជាងតាមបណ្តាឃុំនានា ក្នុងស្រុកសំឡូតទាំងមូល ។ ក្នុងនោះមានដូចជា ១-ឃុំសំឡូត មានផ្ទៃដីដាំដុះចំនួន ២៨០ហិកតា ផ្ទៃដីប្រមូលផលចំនួន ២១០ហិកតា ទិន្នផលទទួលបាន ជាមធ្យម១០,០០០គីឡូក្រាមក្នុងមួយហិកតា ទិន្នផលសរុប ២,១០០,០០០គីឡូក្រាម តម្លៃលក់១៥,០០០ក្នុង១គីឡូក្រាម រកចំ ណូលបាន៣១,៥០០,០០០,០០០រៀល ស្មើនិង ៧,៨៧៥,០០០ដុល្លារ។

២-ឃុំស៊ុង ផ្ទៃដីដាំដុះចំនួន ២១៥ហិកតា ផ្ទៃដីប្រមូលផលចំនួន ២០៥ហិកតា ទិន្នផលទទួលជាមធ្យម ១០,០០០គីឡូក្រាម ក្នុងមួយហិកតា ទិន្នផលសរុបចំនួន ២,០៥០,០០០គីឡូក្រាម តម្លៃលក់ ១៥,០០០រៀលក្នុង១គីឡូក្រាម ចំណូលសរុប ៣០,៧៥០,០០០,០០០រៀល ស្មើនិង ៧,៦៨៧,៥០០ដុល្លារ ។ ៣-ឃុំមានជ័យ ផ្ទៃដីដាំដុះចំនួន ៤១ហិកតា ផ្ទៃដីប្រមូលផល ២០ហិកតា ទិន្នផលទទួលជាមធ្យម ៨,០០០គីឡូក្រាមក្នុង១ហិកតា ទិន្នផលសរុបចំនួន ១៦០,០០០គីឡូក្រាម តម្លៃលក់ ១៥,០០០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប២,៤០០,០០០,០០០ រៀល ស្មើនិង ៦០០,០០០ដុល្លារ ។

៤-ឃុំតាសាញ មានផ្ទៃដីដាំដុះចំនួន ២០ហិកតា ផ្ទៃដីប្រមូលផលចំនួន ១២ហិកតា ទិន្នផលទទួលជាមធ្យម ៩,០០០គីឡូក្រាម ទិន្នផលសរុប ១០៨,០០០គីឡូក្រាម តម្លៃលក់ ១៥,០០០រៀលក្នុង ១គីឡូក្រាម ចំណូលសរុប១,៦២០,០០០,០០០រៀល ស្មើនឹង ៤០៥,០០០ដុល្លារ។

៥-ឃុំតាតោក ផ្ទៃដីដាំដុះចំនួន ៣២ហិកតា ផ្ទៃដីប្រមូលផល០៩ហិកតា ទិន្នផលទទួលជាមធ្យម ៧,០០០គីឡូក្រាមក្នុង១ហិកតា ទិន្នផលសរុប ៦៣,០០០ហិកតា តម្លៃលក់ ១៥,០០០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប ៩៤៥,០០០,០០០រៀល ស្មើនឹង២៣៦,២៥០ដុល្លារ ។​ ៥-ឃុំកំពុងល្ពៅ ផ្ទៃដីដាំដុះចំនួន ០៥ហិកតា ផ្ទៃដីប្រមូលផល ០១ហិកតា ទិន្នផលជាមធ្យម ៧,០០០គីឡូក្រាម ក្នុង១ហិកតាទិន្នផលសរុប ៧,០០០គីឡូក្រាម តម្លៃលក់ ១៥,០០០រៀលក្នុង១គីឡូក្រាម ចំណូលសរុប ១០៥,០០០,០០០រៀល ស្មើនិង២៦, ២៥០ដុល្លារ។

សរុបលើការប្រមូលផល និងប្រាក់ចំណូលលើផលដំណាំទុរេន លើឃុំចំនួន០៦ក្នុងចំណោម៧ឃុំនៃស្រុកសំឡូត មានផ្ទៃដីដាំដុះចំនួន ៥៩៣ហិកតា ផ្ទៃដីប្រមូលផលចំនួន ៤៥៧ហិកតា ទិន្នផលទទួលជាមធ្យម ៤,៤៨៨តោន ប្រាក់ចំណូលសរុប ៦៧,៣២០,០០០,០០០រៀល ស្មើនិង ១៦,៨៣០,០០០ដុល្លារអាមេរិក៕

ដោយ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម១០ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម