ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ អ្នកបញ្ឆេះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គឺ អាមេរិក នេះឯង!
អំឡុងពេលជជែកអំពីគោលនយោបាយការបរទេស ក្នុងកម្មវិធី All-In ជាមួយពិធីករ David Sacks កាលពីថ្ងៃសុក្រទី២១ខែមិថុនា, បេក្ខជនបោះឆ្នោតប្រធានាធិបតីឈានមុខរបស់អាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗអំពីឫសគល់បង្កឲ្យផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយអះអាងថា គ្រប់យ៉ាងបណ្តាលមកពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន នេះឯង។
លោក ត្រាំ សង្កត់ធ្ងន់ថា អន្តរាគមន៍របស់រុស្ស៊ីនៅអ៊ុយក្រែន គឺផ្តើមចេញពីវោហារសាស្ត្រគ្មានទំនួលខុសត្រូវនិងគឃ្លើនរបស់លោក ចូ បៃដិន ព្រមទាំងរដ្ឋបាលរបស់គាត់ ពាក់ព័ន្ធការលើកដាក់ឲ្យទីក្រុងកៀវ ចូលអង្គការណាតូ។ ជំនាន់កាលលោកកាន់តំណែងសេតវិមាន គ្មាននរណានិយាយពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ឡើយ។ ចម្លែកអីគ្រាន់តែលោក បៃដិន បានអំណាចភ្លាម រឿងកាន់តែយ៉ាប់!
លោកបន្ថែមថា “២០ឆ្នាំមកនេះ ខ្ញុំតែងឮថា អ៊ុយក្រែននឹងចូលណាតូ! នោះហើយជាបញ្ហាធំសម្រាប់រុស្ស៊ី។ ខ្ញុំឮរឿងនេះយូរហើយ ហើយនេះជាមូលហេតុដែលសង្គ្រាមផ្ទុះ”។
ស្របពេលជាមួយគ្នានោះ លោកបន្តថា “គំនិតចង់ឲ្យអ៊ុយក្រែន ចូលណាតូ ពិតជាបញ្ឆេះស្ថានការណ៍ឲ្យរោលរាល។ មិនអស់មិនហើយ ឥឡូវឮថា បារាំងចង់បញ្ជូនទ័ពណាតូ ទៅអ៊ុយក្រែន ជួយលោក ហ្សេលេនស្គីទៀត! ខ្ញុំមានតែជូនពរពួកគេឲ្យសំណាងល្អប៉ុណ្ណោះ”។
ជុំវិញរឿងណាតូនេះដែរ លោកពូទីន ធ្លាប់ព្រមានចំៗ ទៅសេចក្តីថ្លែងការណ៍របស់លោកខាងលិច អំពីសមាជិកភាពរបស់ទីក្រុងកៀវ នៅក្នុងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកថាជាការគំរាមកំហែងផ្នែកសន្តិសុខដែលទីក្រុងមូស្គូមិនអាចព្រងើយកន្តើយបាន ហើយអព្យាក្រឹតភាពរបស់អ៊ុយក្រែន គឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌនានា ដែលរុស្ស៊ីមិនអាចចរចារបានឡើយបើចង់បញ្ចប់សង្គ្រាមមែន។
សូមបញ្ជាក់ជាថ្មីថា ជាមួយនឹងសេចក្តីប្រកាសបើកប្រតិបត្តិការយោធាប្រឆាំងរដ្ឋាភិបាលទីក្រុងកៀវ ក្នុងខែកុម្ភៈឆ្នាំ ២០២២, លោក ពូទីន អះអាងថា ទីក្រុងមូស្គូមានគោលបំណងចង់ឲ្យអ៊ុយក្រែនធ្វើវិយោធកម្ម និងការធានាថា ទីក្រុងកៀវ នឹងមិនចូលរួមជាមួយណាតូ ឬប្លុកយោធាប្រឆាំងរុស្ស៊ីណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បង្ហាញកូនចិត្ត អញ្ជើញរុស្ស៊ី ចូលរួមសន្និសីទសន្តិភាព លើកក្រោយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ