ព័ត៌មានជាតិ
មន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ បន្តលុបបំបាត់សកម្មភាពជីករ៉ែអនាធិបតេយ្យ
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ សហការជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រដ្ឋបាលស្រុករវៀង និងកងរាជអាវុធហត្ថស្រុករវៀង បានចុះបង្ក្រាប និងកាយលុបរណ្ដៅរ៉ែមាសអណាធិបតេយ្យនៅតំបន់ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ នេះបើតាមសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួងរ៉ែ និងថាមពល។
ក្នុងប្រតិបត្តិការនេះ មន្ទីរបង្រ្កាបអណ្តូងរ៉ែបញ្ឈរចំនួន ០៣រណ្តៅ ក្នុងនោះរណ្ដៅទី១ ទំហំ ១ម៉ែត្រ x ៣ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ចំណែករណ្ដៅទី២ ទំហំ ២ម៉ែត្រ x ៥ម៉ែត្រ ជម្រៅ ៥ម៉ែត្រ រីឯរណ្ដៅទី៣ ទំហំ ១ម៉ែត្រx ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងរោងស្នាក់នៅទំហំ ៣ម៉ែត្រ x ៨ម៉ែត្រ។ ដោយក្រុមការងារជំនាញ កាយបំផ្លាញរណ្ដៅទាំង០៣ និងរោងស្នាក់នៅចោល។
ក្រសួងរ៉ែ និងថាមពល អះអាងថានឹងបន្តសកម្មភាពទប់ស្កាត់ និងលុបបំបាត់សកម្មភាពរ៉ែអនាធិបតេយ្យជាបន្តទៀត។
ជាថ្មីម្តងទៀត ក្រសួងរ៉ែ និងថាមពល អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយក្រសួង តាមរយៈការរាយការណ៍ពីរាល់សកម្មភាពសង្ស័យនៃការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យនានា តាមរយៈខ្សែទូរស័ព្ទលេខ ០៩៥ ៧២ ៧៧ ២៧៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា