Connect with us

ព័ត៌មានអន្ដរជាតិ

យីហោ Dior រងរឿងអាស្រូវ​ ថា ផលិតកាបូបអន់បោកទំនុកចិត្តអ្នកប្រើប្រាស់

បានផុស

នៅ

ឧស្សាហកម្ម​ម៉ូដ​ពិភពលោក ​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​ចំពោះ​រឿង​អាស្រូវ​របស់​ម៉ាក​យីហោ​ម៉ូដ​ប្រណីត​របស់​បារាំង​គឺ Christian Dior ​នៅពេលដែលប្រេនមានកេរ្តិ៍ឈ្មោះល្បីនេះ ស្រាប់តែក្លាយជាអ្នកបោកប្រាស់នៅក្នុងភ្នែករបស់អ្នកដើរតាមម៉ូដ។

មែនទែនទៅ រឿងអាស្រូវរបស់ Dior ត្រូវបានលាតត្រដាងដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា។ មូលហេតុ​មក​ពី​ដំណាក់កាល​ផលិត និង​តម្លៃ​ពិត​នៃ​ការ​ផលិត​កាបូប​ប្រណីត​ដែល​មាន​ស្លាក​យីហោ Dior។ ជាក់ស្តែង យោងតាមព័ត៌មានរបស់ JTBC (ប្រទេសកូរ៉េ) កាបូប Dior មានតម្លៃពិតប្រាកដត្រឹមតែ ៦០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលវាទៅដល់ដៃអ្នកតាមដានម៉ាកនេះ ចំនួនបានកើនឡើងរាប់រយដងដល់ ២,៩០០ដុល្លារ។

នេះ​បាន​បង្កើត​កំហឹង​យ៉ាង​ឆាប់​រហ័ស​ក្នុង​ឧស្សាហកម្ម​ម៉ូដ។ អ្នកប្រើប្រាស់តែងតែសម្តែងការខកចិត្តរបស់ពួកគេ និងរិះគន់ Dior ចំពោះការបោកបញ្ឆោតអតិថិជន និងការបង្កើនតម្លៃនៃទំនិញដែលមានគុណភាពអន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវនេះមិនបានឈប់ត្រឹមនេះទេ នៅពេលដែលវីដេអូឃ្លិបមួយថតពីដំណើរការផលិតរបស់ Dior នៅក្នុងប្រទេសអ៊ីតាលី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបង្ហោះភ្លាមៗ។ ក្រឡេកមកមើលវីដេអូឃ្លិបវិញ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន ដែលម៉ាកយីហោសម្លៀកបំពាក់មួយដាក់ស្លាកថាជាផលិតផលប្រណិត មានបរិយាកាសផលិតកម្មអន់ខ្លាំង។ សម្ភារ​សម្រាប់​ធ្វើ​កាបូប​ជា​បន្តបន្ទាប់​ត្រូវ​បាន​គរ​ពេញ​ដោយ​ធូលី ហើយ​កន្លែង​រស់នៅ​របស់​បុគ្គលិក​ក៏​មាន​សភាព​អាក្រក់​ដូចគ្នា។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា កាបូបថោកៗមានស្លាកថា ផលិតនៅប្រទេសអ៊ីតាលី​ តាមពិតគឺធ្វើឡើងដោយកម្មករអន្តោប្រវេសន៍ខុសច្បាប់។

យោងតាមសារព័ត៌មាន Milano Today បានរាយការណ៍ថា ដោយសារតែ Dior ចង់កាត់បន្ថយថ្លៃដើមផលិតកម្ម ពួកគេបានប្រើប្រាស់ភាគីទីបីដែលជាក្រុមហ៊ុនខ្មោចនៅក្នុងប្រទេសចិន ដើម្បីជួលកម្មករអន្តោប្រវេសន៍ខុសច្បាប់ (អ្នកទាំងនេះភាគច្រើនជាជនជាតិចិន និងហ្វីលីពីន)។ កម្មករខុសច្បាប់ទាំងនេះត្រូវធ្វើការ និងរស់នៅក្នុងតំបន់ផលិតកម្មដែលមានជីវភាពក្រីក្រ និងគ្មានការធានាសុវត្ថិភាពការងារ​ ហើយវាមិនខុសទេក្នុងការប្រៀបធៀបកន្លែងផលិតរបស់ Dior ក្នុងប្រទេសអ៊ីតាលីទៅនឹងអនាធិបតេយ្យសម្រាប់កម្មករ។ ឆ្លៀតយកប្រយោជន៍ពីការពិតដែលថាពួកគេជាជនអន្តោប្រវេសន៍គ្មានឯកសារ និងជាកម្មករខុសច្បាប់ Dior និងក្រុមហ៊ុនខ្មោចបានបង្ខំឲ្យប្រាក់ឈ្នួលទាប ប៉ុន្តែត្រូវធ្វើការ២៤ម៉ោង ។

បន្ទាប់ពីការស៊ើបអង្កេតជាង ៣ ខែដោយទីភ្នាក់ងារការពារការងារ Milan ភស្តុតាងជាច្រើនដែលចងក្រងឯកសាររឿងអាស្រូវរបស់ Dior នៅក្នុងប្រទេសអ៊ីតាលី ត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយ Carabinieri ដោយមិនបាត់បង់ព័ត៌មានលម្អិតតែមួយ។ តុលាការទីក្រុង Milan ក៏បានបើកការកាត់ក្តីយ៉ាងឆាប់រហ័សសម្រាប់ម៉ាកសម្លៀកបំពាក់ប្រណីតនេះ។ ចៅក្រម​បាន​ចេញ​បញ្ជា​ឲ្យអនុវត្តវិធានការ​ការពារ​ផ្នែក​រដ្ឋបាល​របស់​តុលាការ ប្រឆាំង​នឹង​រោងចក្រ​ផលិត​កាបូប Dior ក្នុង​ប្រទេស​អ៊ីតាលី។ លើសពីនេះ ម៉ាក​ម៉ូដ​លំដាប់​ខ្ពស់​ក៏ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អ្នកគ្រប់គ្រង​តុលាការ​រយៈពេល ១ ឆ្នាំ។

បច្ចុប្បន្ន Dior មិនទាន់មានការឆ្លើយតបជាផ្លូវការអំពីការបន្លំអ្នកប្រើប្រាស់ និងកេងប្រវ័ញ្ចកម្លាំងពលកម្មទេ។ ភាគហ៊ុនរបស់ម៉ាកនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយកេរ្តិ៍ឈ្មោះរបស់វាស្ទើរតែសូន្យនៅក្នុងក្រសែភ្នែករបស់អ្នកដើរតាមម៉ូដ។ សូម្បីតែទីផ្សារកូរ៉េ ដែលប្រើប្រាស់កាបូប Dior ច្រើនជាងគេទីពីរនៅអាស៊ីបានចាប់ផ្តើមងាកមុខចេញដូចគ្នា ។ ពួកគេមានអារម្មណ៍ថាចាញ់បោកគេ ដោយសារពួកគេត្រូវចំណាយប្រាក់ច្រើនដងដើម្បីទទួលបានកាបូបដែលមានគុណភាពទាប៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Dior កើនភាគហ៊ុនខ្ពស់បំផុតមិនធ្លាប់មាន ក្រោយតែងតាំង Jimin ជាទូតសុឆន្ទៈបានពីរថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា២ ម៉ោង មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

Sokha Hotels

ព័ត៌មានពេញនិយម