Connect with us

ព័ត៌មានជាតិ

ខេត្តកំពត រៀបចំព្រឹត្តិការណ៍បាល់ទាត់ គាំទ្រគម្រោងព្រែកជីហ្វូណនតេជោ នៅដើមខែក្រោយ

បានផុស

នៅ

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួល លោក គី សុផល អ្នកសម្របសម្រួលក្រុមកីឡាបាល់ទាត់តារាកម្ពុជា និង លោក ឈិន ឈឿន ជាគ្រូបង្វឹកក្រុមកីឡា ចូលជួបសម្តែងការគួរសមពិភាក្សាការងារត្រៀមរៀបចំប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាបាល់ទាត់ថ្នាក់ដឹកនាំខេត្តកំពត ដើម្បីប្រកួតជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤ នាពេលខាងមុខនេះ នៅក្នុងបរិវេណទៅកីឡដ្ឋានខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន បានបង្ហាញ និងការលើកឡើងថា លោកមានការគាំទ្រចំពោះក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលបានបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់មិត្តភាពរវាងថ្នាក់ដឹកនាំខេត្តកំពត និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្តកំពតពិតជាមានសំណាងខ្លាំងណាស់ ដែលគម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ មាន ៣ ស្រុក ទី១ ស្រុកអង្គរជ័យ និងទី២ ស្រុកបន្ទាយមាស និងទី៣ ស្រុកកំពង់ត្រាច។

លោក ម៉ៅ ធនិន បានបន្តឱ្យដឹងទៀតថា នាពេលកន្លងមក ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពត បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងបើកការដ្ឋានស្ថាបនា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ព្រោះគម្រោងព្រែកជីកប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាមួយនេះ នឹងផ្តល់ប្រយោជន៍ដ៏​មហាសាលដល់ប្រជាពលរដ្ឋ ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈការបន្លែមធម្យោបាយធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដោយតភ្ជាប់ពីសមុទ្រមកកាន់ទន្លេ ជួយសម្រួលដល់ការជនលិច និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗសម្រាប់ប្រជាពលរដ្ឋដែលព្រែកជីកនេះឆ្លងកាត់។

លោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជា បានឱ្យដឹងថា គោលបំណង នៃការប្រកួតបាល់ទាត់មិត្តភាពនេះដែរ គឺដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ និងផ្សព្វផ្សាយអំពីផលប្រយោជន៍ដែលទទួលបានពីគម្រោងព្រែកជីកប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះ ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ក៏ដូចជាខេត្តដែលគម្រោងព្រែកជីកឆ្លងកាត់ ពិសេសគឺប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក គី សុផល បានបន្តឱ្យដឹងថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្ត គាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងធ្វើឡើងនៅខេត្តដែលព្រែកជីកនេះឆ្លងកាត់ ក្នុងនោះរួមមាន ខេត្តកណ្តាល ខេត្តតាកែវ កំពត និងខេត្តកែប តែសម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតនាដើមខែកក្កដាខាងមុខនេះ គឺធ្វើឡើងចំនួនពីរខេត្តបញ្ចូលគ្នា គឺខេត្តកំពត និងខេត្តកែប។

គួបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្តកំពត និងខេត្តកែប នាពេលខាងមុខនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏ជាកីឡាករចូលរួមក្នុងការប្រកួតផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម