Connect with us

ព័ត៌មានជាតិ

សហភាពសហជីពការងារ សន្តិភាព ព្រមានប្តឹងអង្គការសង់ត្រាល់ទៅក្រសួងការងារ និងក្រសួងមហាផ្ទៃ

បានផុស

នៅ

ជាបន្តបន្ទាប់សហជីពតំណាងកម្មករនិយោជិតមួយទៀត បានចេញមុខព្រមានប្តឹងអង្គការសង់ត្រាល់ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចទាំងពីរនេះជួយរកដំណោះស្រាយជុំវិញសកម្មភាពកកូរកកាយរបស់អង្គការសង់ត្រាល់ដែលធ្វើខុសនីតិវិធីច្បាប់អនុញ្ញាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការក្នុងរាជធានីភ្នំពេញលោក នួន នី អនុប្រធានសហភាពសហជីពការងារសន្តិភាព និងជាអ្នកនាំពាក្យ បានព្រមានប្តឹងអង្គការសង្គមស៊ីវិលដែលទទួលជំនួយបរទេសមួយនេះទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយភស្តុតាងដែលអះអាងថា ជាសកម្មភាពខុសច្បាប់។

លោក នួន នី បានលើកឡើងថា «សហភាពសហជីពការងារសន្តិភាព​ នឹងធ្វើពាក្យបណ្តឹងមួយភ្ជាប់ជាមួយភស្តុតាងទៅកាន់ក្រសួងមហាផ្ទៃដើម្បីស៊ើបអង្កេតលើរបាយការណ៍សកម្មភាព និងជំនួយរបស់អង្គការដែលទទួលជំនួយបរទេសរូបនេះ។ អង្គការសង់ត្រាល់សូមបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើសកម្មភាពរបស់សហជីព»។

បន្ថែមពីនេះ លោកអនុប្រធានរូបនេះ បានបន្តព្រមានថា បើអង្គការសង់ត្រាល់មិនបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេ សហភាពសហជីពរបស់លោក នឹងដង្ហែក្បួនដាក់ញត្តិដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កម្មភាពកកូរកកាយរបស់សង់ត្រាល់ដែលជាអង្គការសង្គមស៊ីវិលចុះបញ្ជីនៅក្រសួងមហាផ្ទៃប៉ុន្តែតែងតែធ្វើសកម្មភាពក្នុងផ្នែកសហជីពទៅវិញ។ សម្រាប់សហភាពសហជីពការងារសន្តិភាព ទង្វើរបស់អង្គការសង់ត្រាល់របៀបនេះ មិនអាចទទួលយកបានទេ ដែលតម្រូវឱ្យមានការត្រួតពិនិត្យ និងស៊ើបអង្កេតឡើងវិញពីអាជ្ញាធរពាក់ព័ន្ធ។

គួររំលឹកថា ក្រោយអង្គការសង់ត្រាល់ចេញរបាយការណ៍ស្តីពីសិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជាមក សហជីពជាច្រើនបានចេញមុខជាបន្តបន្ទាប់វាយប្រហាររបាយការណ៍ដោយលើកឡើងថា គ្មានតម្លាភាព គ្មានភាពជាតំណាង និងគ្មានលក្ខណៈវិទ្យាសាស្ត្រដែលទទួលយកបាន។ ក្រុមសហជីពធំៗនៅកម្ពុជាបានលើកឡើងថា របាយការណ៍សង់ត្រាល់ជារបៀបវារៈនយោបាយ និងចង់បំផ្លាញនូវឆ្នាំងបាយរបស់កម្មករកម្ពុជាដែលមិនអាចទទួលយកបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៩ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៥ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម