Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ អំពាវជាថ្មីឱ្យទាញយក CoolApp ស្នាដៃកូនខ្មែរមកប្រើប្រាស់

បានផុស

នៅ

អតីតនាយករដមន្រ្តី សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា បានអះអាងជាថ្មីថា គោលដៅដែលសម្តេចអំពាវឱ្យប្រើប្រាស់ CoolApp ដែលជាស្នាដៃបង្កើតឡើងដោយកូនខ្មែរ គឺដើម្បីលើកទឹកចិត្តកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ជាពិសេសរក្សាសុវត្ថិភាពសម្រាប់សន្តិសុខជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០២៤ ដែលមានខ្លឹមទាំងស្រុងថា ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឱ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឱ្យប្រើប្រាស់ផងដែរ។ គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឱ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។

រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឱ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឱ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។

សម្រាប់ខ្ញុំបាន និងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តើមានអ្វីប្លែកពីប្រព័ន្ធផ្សេងទេ? សម្រាប់ខ្ញុំបានបញ្ចូលទៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់​ឃើញមានភាពងាយ​ស្រួលលើចំណុច៣គឺ ១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ ២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសំឡេងបានលឿន និង
៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។
សម្តេចបន្តទៀតថា៖«សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។ ចំណុចនេះជាការសាកល្បងរបស់ខ្ញុំប៉ុណ្ណោះ បើបងប្អូនចង់សាកល្បងក៏សូមសាកល្បងមើលរាប់ទាំងប្អូននៅក្រៅប្រទេស ព្រោះបងប្អូនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធនេះ ជាមួយខ្ញុំរួចហើយ»។
ការលើកឡើងរបស់សម្តេច បន្ទាប់ពីប៉ុន្មានថ្ងៃប៉ុណ្ណោះ  ដែល CoolApp ត្រូវបានដាក់ឱ្យទាញយកប្រើប្រាស់ជាសាធារណៈនៅលើប្រព័ន្ធទូរសព្ទ កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ ២០២៤។ ការបញ្ជាក់ជាថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងមតិមួយចំនួន ដែលមិនទាន់ជឿជាក់លើស្នាដៃកូនខ្មែរ​ និងបារម្ភពីសុវត្ថិភាព ក្នុងការប្រើប្រាស់ជាដើម។
បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន CoolApp មានលក្ខណៈស្តង់ដាដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤ ៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៨ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

Sokha Hotels

ព័ត៌មានពេញនិយម