Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់៨នាក់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើមណ្ឌលផ្ដល់ជំនួយ UNRWA នៅហ្គាហ្សា

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារពត៌មាន​ Al Jazeera នៅថ្ងៃទី ២៤ ខែ មិថុនាបានឲ្យដឹងថា មនុស្សចំនួន ៨ នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជិតមណ្ឌលផ្តល់ជំនួយដែលជាទីស្នាក់ការកណ្តាលដ៏សំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្គាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ បានវាយប្រហារច្រកទ្វារសំខាន់របស់ UNRWA នៅហ្គាហ្សាភាគខាងជើងដោយក៏បណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់រងរបួសផងដែរ។

ថ្មីៗនេះ អ៉ីស្រអែលបានបង្កើនការវាយប្រហារឥតដកដៃ ដែលធ្វើឲ្យជនភៀសខ្លួនប៉ាឡេស្ទីនស្លាប់និងរបួសរាប់សិបនាក់។​ បើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សាបានឲ្យដឹងថា សរុបជារួមមានជនជាតិប៉ាឡេស្ទីនចំនួន ១០១ នាក់ត្រូវបានសម្លាប់ និង ១៦៩នាក់រងរបួស ត្រឹមក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលក៏វាយប្រហារលើការចែកជំនួយ និងសម្ភារៈបរិក្ខាររបស់អង្គការសហប្រជាជាតិបើទោះបីជាមានការថ្កោលទោសជាអន្តរជាតិ និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការបង្កើនជំនួយ ដើម្បីទប់ទល់នឹងផលវិបាកដ៏គ្រោះថ្នាក់នៃការខ្វះអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យទៅកាន់តំបន់ហ្គាហ្សាក៏ដោយ។

យោងតាម ​​UNRWA ការវាយប្រហារចំនួន ៤៤៥លើក ដោយយោធាអ៊ីស្រាអែល បានធ្វើឱ្យខូចខាតដល់ទីតាំង១៨៨ផ្សេងគ្នារបស់អង្គការសហប្រជាជាតិចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ យ៉ាងហោចណាស់មានជនភៀសខ្លួនប៉ាឡេស្ទីន ៥០០នាក់ត្រូវបានសម្លាប់ពេលកំពុងស្នាក់នៅក្នុងបរិវេណនោះ ដោយមាន១,៥៤៧ នាក់បានរងរបួស។យោធាអ៊ីស្រាអែលក៏បានសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិចំនួន ១៩៣ នាក់ផងដែរ ចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។

ទន្ទឹមនឹងនេះ ជំនួយកំពុងរាំងស្ទះនិងខូចខាតនៅខាងក្រៅតំបន់ហ្គាហ្សាដោយសារនីតិវិធីស្មុគស្មាញដែលបង្កើតឡើងដោយយោធាអ៊ីស្រាអែល និងបញ្ហាប្រឈមផ្នែកសន្តិសុខនៃប្រតិបត្តិការនៅខាងក្នុងតំបន់ហ្គាហ្សាកំពុងរារាំងប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះពីការទទួលបានជំនួយ៕

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៨ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

Sokha Hotels

ព័ត៌មានពេញនិយម