Connect with us

ព័ត៌មានជាតិ

ជីក ១០៧ រណ្ដៅ តាមបណ្ដោយផ្លូវលេខ១ ក្នុងក្រុង​បាត់ដំបង យុទ្ធនាការផ្ទះ ១ ខ្នង ដើមឈើ ១ ដើម

បានផុស

នៅ

នៅ​ក្នុង​ពិធី​ជីក​រណ្ដៅ​ដាំ​កូនឈើ ក្នុង​យុទ្ធនាការ «ផ្ទះ ១ខ្នង ដើមឈើ ១ដើម» កាលពី​​ថ្ងៃ​ទី​២៣ ខែ​មិថុនា ​លោក លាង វាសនា អភិបាល​ក្រុង​បាត់ដំបង បាន​លើក​ឡើងថា សម្រាប់​យុទ្ធនាការ​ជីក​រណ្ដៅ​ដាំ​កូន​ឈើ ក្នុង​យុទ្ធនា​ការ ផ្ទះ ១ខ្នង ដើមឈើ ១ដើម គឺ​គ្រោង​ជីក​រណ្តៅ​ចំនួន ១០៧រណ្ដៅ តាម​បណ្ដោយផ្លូវលេខ១ សង្កាត់ស្វាយប៉ោ ក្រុង​បាត់​ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លាង វាសនា បាន​ឱ្យ​ដឹង​ថា សម្រាប់​ការ​ជីក​រណ្តៅ​ចំនួន ១០៧រណ្ដៅ ​ក្នុង​យុទ្ធនាការ​ជីក​រណ្ដៅ​ដាំ​កូន​ឈើ ក្នុង​យុទ្ធនា​ការ «ផ្ទះ ១ខ្នង ដើមឈើ ១ដើម​​» ​ក្រុម​ការងារ​នឹង​ធ្វើ​ការ​ជីក​រណ្តៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១ សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ដែល​មាន​ទីតាំងទី១ ចាប់​ពីផ្លូវ​កែង​បណ្ណាគារ​ឥន្ទ្រទេវី ដល់​ហាង LG ចំនួន ២១ រណ្ដៅ ទីតាំងទី២ ចាប់​ពីហាងលក់ទូរស័ព្ទសុខហៃ ដល់ធនាគារ T-Trust ចំនួន ៣៥ រណ្ដៅ ទីតាំងទី៣ ចាប់​ពីធនាគារ AEON ដល់​ធនាគារស្ថាបនា ចំនួន ២៩ រណ្ដៅ ទីតាំងទី៤ នៅ​លើសួនច្បារ​ចាប់​ពីស្ពាន​សម្ដេច​ក្រឡាហោម ដល់​ស្ពានសោហឺ ចំនួន ២២ រណ្ដៅ​។

ក្នុង​ឱកាស​ដដែល​នោះ​ លោក សុខ លូ អភិបាលខេត្តបាត់ដំបងមាន​ប្រសាសន៍​ថា សម្រាប់យុទ្ធនាការ «ផ្ទះ​ ១ ខ្នង ដើម​ឈើ ១​ ដើម» នេះ ​ធ្វើឡើង​សម្រាប់​ក្រុងស្រុក​ទាំង​ ១៤ ក្នុងខេត្តបាត់ដំបងតែម្ដង។ ជំហាន​ដំបូង​គឺ ផ្ដោត​ទៅលើទីប្រជុំជន ក្នុងគោ​លបំណង​សំខាន់បំផុត​គឺ ដើម្បីកំណត់​ឱ្យ​ច្បាស់​អំពី​ព្រំ​ដី​ចំណីផ្លូវ ជៀសវាង​មាន​ការ​រំលោភ​បំពាន​ដី​ចំណី​ផ្លូវ ជា​​ពិសេស​លើក​កម្ពស់​សម្រស់​នៅតាមទីប្រជុំជននៅតាមក្រុងស្រុកទាំង១៤ ក្នុង​ខេត្តបាត់ដំបង ។

លោក​បាន​សង្កត់​ធ្ងន់​ថា «នៅថ្ងៃនេះគឺ គ្រាន់តែជាការជីករណ្ដៅសិន ហើយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នឹងធ្វើការ​ដាំកូនឈើ​ដែល​បានគ្រោងទុក​ទូទាំងទីប្រជុំជនក្នុងខេត្តបាត់ដំបង ពោលគឺទាំង ១៤ក្រុង-ស្រុក នឹង​រៀប​ចំពិធី​ដាំកូនឈើ​នេះ​ព្រមគ្នាតែម្ដង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម