Connect with us

ព័ត៌មានជាតិ

ព្រលានយន្តហោះសៀមរាបគ្រោងសម្រេចការសាងសង់ ៦៧ភាគរយនៅចុងឆ្នាំ២០២១

បានផុស

នៅ

តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧ភាគរយ។ នេះបើតាមការបង្ហើបឱ្យដឹងពីអ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨ ភាគរយ ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥ភាគរយ  និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយានដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០ភាគរយ។

ចាប់តាំងពីដំណើរការការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរ កាលពីពាក់កណ្តាលខែមីនាឆ្នាំ២០២០ មកដល់ចុងឆ្នាំ ២០២០ គឺសម្រេចបាន១៥ភាគរយ  ចំណែកការសាងសង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាននាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០ភាគរយ។

ព្រលានយន្តហោះនេះមានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ  មាន៣៨ចំណតយន្តហោះ  និងមានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់។

សូមបញ្ជាក់​ថា អាកាសយានដ្ឋាន​ជាតិ​សៀមរាប​អង្គរ​នេះ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប មាន​វិសាលភាព​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៧០០​ហិកតា បាន​ចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២០​ និងគ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ ក្នុង​រយៈពេល​៣៦​ខែ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤០ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៤៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង៥៧ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម