ព័ត៌មានជាតិ
តម្លៃប្រេងបន្តធ្លាក់ចុះ ដោយសារប្រាក់ដុល្លារអាមេរិកថ្លៃ
តម្លៃប្រេងបានបន្តធ្លាក់ចុះនៅលើទីផ្សារជួញដូរអាស៊ីនាព្រឹកព្រលឹមថ្ងៃចន្ទនេះ ដោយសារតែតម្លៃប្រាក់ដុល្លារអាមេរិករឹងមាំ ក្រោយមានក្ដីបារម្ភអំពីអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលវែងសារជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៤០ សេន ឬ ០,៥ ភាគរយ មកត្រឹម ៨៤,៨៤ ដុល្លារ/បារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ០,៦ ភាគរយកាលពីថ្ងៃសុក្រ។ ប្រេងឆៅរបស់អាមេរិក ម៉ាក West Texas Intermediate ជួញដូរនៅតម្លៃ ៨០,០៤ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ៣៩ សេន ឬ ០,៥ ភាគរយ។
អ្នកវិភាគសេដ្ឋកិច្ចនិយាយថា ប្រាក់ដុល្លារបង្ហាញពីតម្លៃខ្ពស់រឹងមាំ ក្រោយទិន្នន័យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់សហរដ្ឋអាមេរិក បង្ហាញពីភាពកាន់តែប្រសើរឡើង ហើយមានកង្វល់នយោបាយមុនការបោះឆ្នោតនៅបារាំង។ តម្លៃប្រាក់ដុល្លាររឹងមាំ ធ្វើឱ្យទំនិញដែលជួញដូរដោយលុយដុល្លារ មិនសូវជាទាក់ទាញសម្រាប់ការវិនិយោគពីអ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀត។
យ៉ាងណាមិញ គួរកត់សម្គាល់ថា ការបន្តធ្លាក់ចុះនាថ្ងៃចន្ទនេះ កើតឡើងក្រោយតម្លៃប្រេងទាំង២បានកើនឡើងជាង ៣ ភាគរយកាលពីសប្ដាហ៍កន្លងទៅ ដោយសារមានសញ្ញាស្ដីពីកំណើនតម្រូវការខ្ពស់នៅសហរដ្ឋអាមេរិក ហើយវិធានការកាត់បន្ថយទិន្នផលប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ជួយទប់លំនឹងផ្គត់ផ្គង់។
កំណើនតម្លៃប្រេងនាពេលថ្មីនេះ ក៏ត្រូវបានអ្នកវិភាគភ្ជាប់ផងដែរ ទៅនឹងការធ្លាក់ចុះនៃស្ដុកប្រេងឆៅ និងកំណើនតម្រូវការប្រេងសាំងនៅសហរដ្ឋអាមេរិក ហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាជុំវិញវិបត្តិនៅហ្គាហ្សា និងការកើនឡើងនៃការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាដើម៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ