Connect with us

វប្បធម៌ ជំនឿ

គន្លឹះហុងស៊ុយ ៥ យ៉ាង លើតុធ្វើការ ជាពិសេសបុគ្គលិកការិយាល័យគួរដឹង

បានផុស

នៅ

ហុងស៊ុយមិនត្រូវបានកំណត់ត្រឹមតែផ្ទះនោះទេ ប៉ុន្តែវាមានសារៈសំខាន់ផងដែរចំពោះបរិយាកាសការងារ។ ជាពិសេសសម្រាប់បុគ្គលិកការិយាល័យ ការរៀបចំតំបន់ការងារតាមគោលការណ៍ហុងស៊ុយ វាត្រូវបានគេជឿថា អាចជួយលើកកម្ពស់សំណាងល្អ ជោគជ័យក្នុងការងារ និងឱកាសឈានមុខគេក្នុងអាជីពកាន់តែរលូនទៅមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ្រើសរើសទីតាំងតុ

យោងទៅតាមគោលការណ៍ហុងស៊ុយ ទីតាំង និងការតំរង់ទិសនៃតុធ្វើការរបស់អ្នកមានសារៈសំខាន់ណាស់។ ដោយសារតែវាប៉ះពាល់ដល់លំហូរនៃថាមពល (chi) នៅជុំវិញយើង តុធ្វើការគួរតែត្រូវបានដាក់នៅកន្លែងដែលទ្វារអាចមើលឃើញ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីមានអារម្មណ៍ថាត្រៀមខ្លួនដើម្បីគ្រប់គ្រងស្ថានការណ៍ អ្នកមិនគួរអង្គុយទល់មុខទ្វារដោយផ្ទាល់នោះទេ។ ព្រោះ​វា​អាច​ធ្វើ​ឲ្យការ​ផ្តោត​អារម្មណ៍​ធ្លាក់​ទៅ​ឆ្ងាយ​ មានអារម្មណ៍មិនមានសុវត្ថិភាពវិញទេ។

សម្អាតតុរបស់អ្នកឲ្យបានទៀងទាត់

រក្សាតុធ្វើការឲ្យស្អាត វាជាធាតុសំខាន់មួយទៀតនៃហុងស៊ុយ។ តុរញ៉េរញ៉ៃបង្កើតថាមពលអវិជ្ជមាន​ វារារាំងការច្នៃប្រឌិត និងការប្តេជ្ញាចិត្តក្នុងការងារ។ ផ្ទុយទៅវិញ តុស្អាត និងមានរបៀបរៀបរយ វានឹងជួយបង្កើនលំហូរនៃថាមពលវិជ្ជមាន ជួយផ្តោតអារម្មណ៍ និងធ្វើការកាន់តែមានប្រសិទ្ធភាព វាក៏បង្ហាញពីបុគ្គលិកលក្ខណៈស្អាតស្អំ និងវិជ្ជាជីវៈផងដែរ។ ជាពិសេស វាមានឥទ្ធិពលវិជ្ជមានទៅលើរូបភាពនៃសហសេវិក និងអ្នកគ្រប់គ្រងផ្ទាល់តែម្ដថ។

តុបតែងដើមឈើតាមគោលការណ៍ហុងស៊ុយ

ដើមឈើ បន្ថែមពីលើការកាត់បន្ថយភាពតានតឹង បង្កើនការប្រមូលផ្តុំ និងការច្នៃប្រឌិត។ វាក៏ជួយស្រូបយកថាមពលអវិជ្ជមាន​ ដោយបង្កើតបរិយាកាសស្រស់ស្រាយមកកាន់អ្នក។ ជាពិសេស​ដើមឈើ​ដែល​មាន​សំណាង​ដូច​ជា​ដើម​ប្រទាល និង​ដើម​លុយ ត្រូវ​បាន​គេ​ជឿ​ថា ​ជួយ​ទាក់ទាញ​ថាមពល​វិជ្ជមាន​ លើកកម្ពស់សំណាង និងភាពរុងរឿងចំពោះម្ចាស់តុផងដែរ។

តុបតែងតាមគោលការណ៍ហុងស៊ុយ

ការប្រើប្រាស់គ្រឿងតុបតែងហុងស៊ុយនៅលើតុរបស់អ្នក​ នឹងជួយទាក់ទាញថាមពលវិជ្ជមាន សំណាង និងវិបុលភាព។ ឧទាហរណ៍​នៃ​គ្រឿង​តុបតែង​លម្អ​មាន​ដូច​ជា​គ្រាប់​កែវ​រ៉ែថ្មខៀវ រូប​ចម្លាក់​នាគ។ បន្ថែម​ពីលើ​ភាព​ស្រស់​ស្អាត វាក៏ជួយធ្វើឲ្យមានតុល្យភាព និងថាមពលជុំវិញខ្លួនផងដែរ។ អ្នកអាចដាក់គ្រឿងតុបតែងទាំងនេះនៅជ្រុងនៃតុធ្វើការរបស់អ្នក​ឬនៅលើធ្នើតុដើម្បីបង្កើតបរិយាកាសការងារ។

តុដែលមានពន្លឺល្អ

ភ្លើងបំភ្លឺគឺជាធាតុសំខាន់មួយទៀតនៃហុងស៊ុយ។ តុធ្វើការនៅជិតបង្អួច ឬជាមួយអំពូលមិនត្រឹមតែមានផាសុកភាពសម្រាប់ភ្នែករបស់អ្នកប៉ុណ្ណោះទេ ថែមទាំងមានផាសុកភាពសម្រាប់ភ្នែករបស់អ្នកទៀតផង។ វាក៏ជួយបង្កើតកន្លែងភ្លឺ និងមានខ្យល់អាកាសល្អ ជាពិសេសពន្លឺនឹងជួយអារម្មណ៍របស់អ្នកឲ្យមានភាពភ្លឺស្វាង និងរីករាយ ធ្វើឲ្យអ្នកមានអារម្មណ៍ប្រុងប្រយ័ត្ន ផ្តោតអារម្មណ៍ និងអាចធ្វើការកាន់តែមានប្រសិទ្ធភាព៕

គ្រូ ណុប

ចុចអាន៖៥ វិធី កែផ្ទះដើម្បីទាក់ទាញសំណាង បង្កើនលុយ និងបំបាត់ថាមពលអវិជ្ជមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ វិនាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម