ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ តទៅ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូជាន់ខ្ពស់របស់ក្រសួងមុខងារសាធារណៈ នឹងអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ, ចូលរួមក្នុងបទបង្ហាញ និងសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមប្រធានបទ “ការជំរុញនវានុវត្តន៍ក្នុងពេលមានបញ្ហាប្រឈមសកល ៖ ទស្សនវិស័យរបស់វិស័យសាធារណៈ” (Fostering Innovation amid Global Challenges: a Public Sector Perspective)។
ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនដែលជារដ្ឋមន្ត្រី ១០ រូប ផ្សេងទៀត ក្នុងវេទិកាតុមូលកម្រិតរដ្ឋមន្ត្រី (Ministerial Roundtable)។ ក្នុងបេសកកម្មនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រី នៃក្រសួងគ្រប់គ្រងបុគ្គលិក (Ministry of Personnel Management) របស់សាធារណរដ្ឋកូរ៉េ និងជំនួបទ្វេភាគីជាមួយបណ្ដាប្រទេសផ្សេងទៀតដែលបានចូលរួម។
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសកូរ៉េខាងត្បូង នាពេលនេះ ជាការអញ្ជើញរបស់ ឯកឧត្ដម LI Junhua, UN Under-Secretary-General ចូលរួមវេទិកាសេវាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ (UN Public Service Forum and UN Public Service Award) ក្រោមប្រធានបទ “ការជំរុញនវានុវត្តន៍ក្នុងពេលមានបញ្ហាប្រឈមសកល ៖ ទស្សនវិស័យរបស់វិស័យសាធារណៈ” (Fostering Innovation amid Global Challenges: a Public Sector Perspective) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ នាទីក្រុង Incheon សាធារណរដ្ឋកូរ៉េ។
វេទិកានេះ ត្រូវបានសហការរៀបចំដោយ The United Nations Department of Economic and Social Affairs (UN DESA) និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយផ្តោតលើតួនាទី នៃការជំរុញនវានុវត្តន៍ និងការផ្លាស់ប្ដូរក្នុងវិស័យសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលសាធារណៈ នាពេលបច្ចុប្បន្ន និងអនាគត៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»