Connect with us

ព័ត៌មានជាតិ

វត្តមានសត្វដង្កូវហ្វូងមិនប៉ះពាល់ធ្ងន់ធ្ងរ ដល់ទិន្នផលនាំចេញអង្ករកម្ពុជា

បានផុស

នៅ

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា វត្តមានសត្វ​ដង្កូវ​ហ្វូង មិនប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញអង្ករកម្ពុជានោះទេ ​ខណៈដង្កូវស៊ីតែស្រូវទើប​ព្រោះហើយ​ថ្មីៗ ដូច្នេះកសិករមានពេលវេលាគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា៖ «យើងអត់ទាន់ដឹងថា ប៉ះពាល់កម្រិតណាទេ គ្រាន់តែថា​ សត្វដង្កូវ​វា​ស៊ីនេះ គឺស៊ីតែស្រូវដែលទើបតែចេញ បើម៉េចម៉ាយើងនៅមានពេលព្រោះសារឡើងវិញ»។

គិតត្រឹមថ្ងៃទី ២៣ ខែមិថុនា យ៉ាងហោចណាស់មានផ្ទៃដីដំណាំកសិកម្មប្រមាណ ២ ម៉ឺន ៣ ពាន់ហិកតា ស្ថិតនៅ​ក្នុង​ខេត្ត​​ចំនួន ១៥ ​កំពុង​​រងផលប៉ះពាល់ និងខូចខាត​ដោយសារ​ដង្កូវហ្វូង។

ក្នុង​ចំណោម​ផ្ទៃដី​កសិកម្ម​​​​ដែលរងការវាយប្រហារពីសត្វដង្កូវហ្វូងមានដំណាំស្រូវ ១ ម៉ឺន ៤ ពាន់ ៨ រយហិកតា និងដំណាំឧស្សាហកម្ម ជាង ៨ ពាន់ហិកតា។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ករណី​ផ្ទុះ​រាល​​ដាល​សត្វដង្កូវហ្វូងនេះ គឺនៅអាចគ្រប់គ្រងបាន មិនមានលក្ខណៈទ្រង់​ទ្រាយធំនោះទេ ខណៈ​​​មន្ត្រី​ចាប់តាំងពីថ្នាក់ជាតិ និងមូលដ្ឋានកំពុងចុះអន្តរាគមន៍ជួយ​ប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម