ព័ត៌មានអន្ដរជាតិ
កាណាដា ជម្លៀសអ្នកទោសកម្រិតធ្ងន់ជាង២០០នាក់ពីគុក ព្រោះភ្លើងឆេះព្រៃខ្លាំង
មន្ត្រីកាណាដា បានជម្លៀសអ្នកទោសចំនួន ២២៥នាក់ ចេញពីពន្ធនាគារកម្រិតធ្ងន់ Port-Cartier នៅទីក្រុង Quebec ដោយសារតែនៅតំបន់ក្បែរនោះកំពុងកើតមានភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់មណ្ឌលកែប្រែកាណាដា CSC កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
លោកស្រី Anne Kelly ប្រធានមណ្ឌល CSC បានប្រកាសថា ការជម្លៀសខ្លួននេះ មិនមានបញ្ហាចោទអ្វីនោះទេ ពោលគឺទទួលបានជោគជ័យល្អ ហើយពន្ធនាគារ Port-Cartier នៅទីក្រុង Quebec ត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈដែលអ្នកទោសទាំងអស់កំពុងស្ថិតនៅក្នុងពន្ធនាគារមួយកន្លែងថ្មីផ្សេងទៀតដែលមានសុវត្ថិភាព។
ពន្ធនាគារ Port-Cartier គឺជាពន្ធនាគារសម្រាប់ទោសកម្រិតធ្ងន់បំផុត ដែលឃុំឃាំងអ្នកទោសឧក្រិដ្ឋកម្ម និងក្រុមឃាតកល្បីៗជាច្រើនប្រចាំប្រទេសកាណាដា។
ការជម្លៀសក្រុមអ្នកទោសលើកនេះ ធ្វើឡើងដំណាលគ្នាជាមួយការជម្លៀសខ្លួនប្រជាជនកាណាដាប្រមាណជាង ១០០០នាក់ផងដែរពីទីក្រុង Quebec បន្ទាប់ពីការប្រកាសអាសន្នករណីភ្លើងឆេះព្រៃ ដែលពិបាកក្នុងការទប់ស្កាត់ និងមានការគំរាមកំហែងខ្លាំងចំពោះសហគមន៍។
សូមបញ្ជាក់ថា ករណីភ្លើងឆេះព្រៃនៅក្នុងឆ្នាំ២០២៤ នេះ មិនទាន់ចាត់ទុកជាករណីធ្ងន់ធ្ងរបំផុតនោះឡើយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ ដែលភ្លើងឆេះព្រៃបានកើតឡើងខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសកាណាដា ហើយបានបំផ្លិចបំផ្លាញផ្ទៃដីអស់ជាង ១៦លានហិកតា ជម្លៀសប្រជាជនជាង១៥ម៉ឺននាក់ និងសម្លាប់មនុស្សយ៉ាងហោចណាស់អស់ជាង ៩០នាក់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យចំនួន ៨៦នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា