Connect with us

ព័ត៌មានជាតិ

តំណាងកម្មករ ៤ ម៉ឺននាក់ ដាក់ញត្តិស្នើសុំម្ចាស់ជំនួយ ឱ្យពិចារណាឡើងវិញ ចំពោះការគាំទ្រដល់អង្គការសង់ត្រាល់

បានផុស

នៅ

សហភាព​សហជីព​ពន្លឺ​កម្មករ ដែល​តំណាងឱ្យ​កម្មករ-និយោជិត ៤ ម៉ឺន​នាក់ បាន​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​អាមេរិក នា​ព្រឹក​ថ្ងៃទី ២៤ ខែ​មិថុនា នេះ ដើម្បី​ស្នើសុំ​នាយក​អង្គការ USAID ប្រចាំ​កម្ពុជា គិតគូរ​ឡើង​វិញ​ពី​ការ​ឧបត្ថម្ភ​កញ្ចប់​ថវិកា​សម្រាប់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់ «សង់​ត្រាល់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សៀ គន្ធា អគ្គលេខាធិការ​សហភាព​សហជីព​ពន្លឺ​កម្មករ និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​ការងារ​ស្ត្រី​កម្ពុជា បានឱ្យដឹងថា ការដាក់​ញត្តិ​នេះ​គោលបំណង​សំខាន់បំផុត គឺ​ដើម្បី​ឱ្យ​ម្ចាស់​ជំនួយ USAID គិតគូរ​ឡើងវិញ អំពី​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ដល់​អង្គការ​សង់​ត្រាល់ និង​ណែនាំ​ឱ្យ​អង្គការ​នេះ​ធ្វើ សកម្មភាព​ប្រកប​ដោយ​តម្លាភាព និង​ស្របតាម​លក្ខន្តិកៈ​របស់​ខ្លួន ជាពិសេស​ស្រប​តាម​ច្បាប់​របស់​កម្ពុជា។

អ្នកស្រី លើក​ឡើង​ថា របាយការណ៍​សង់​ត្រាល់​ដែល​បានចេញ​ផ្សាយ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​របស់​កម្មករ-និយោជិត នៅ​កម្ពុជា​នោះ​ទេ ដោយ​របាយការណ៍​នោះ​បាន​លើកឡើង​ពី​ការ​រឹតត្បិត បំភិតបំភ័យ គំរាមកំហែង បៀតបៀន បិទ​សិទ្ធិ​សេរីភាព​ការងារ​កម្មករ-និយោជិត នៅ​កម្ពុជា ដោយ​សម្ភាសន៍​រោងចក្រ​តែ ១៤ ក្នុង​ចំណោម​រោងចក្រ​មាន​រហូតដល់ ៧០៣ រោងចក្រ របស់​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO-BFC)។

អ្នកស្រី បញ្ជាក់ថា ខ្លឹមសារ នៃ​របាយការណ៍​សង់​ត្រាល់ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និង​ផល​ប្រយោជន៍​រួម​របស់​កម្មករ-និយោជិត នៅ​កម្ពុជា ទាំងមូល។ ជាពិសេស​របាយការណ៍​នេះ មាន​ចរិត​នយោបាយ និង​ញុះញង់ លាប​ពណ៌ ឱ្យ​មាន​ការ​រើសអើង​សហជីព និង​បំបែកបំបាក់​សាមគ្គីភាព​រវាង​សហជីព​នៅ​កម្ពុជា។

ក្រៅពី​នេះ អង្គការ​សង់​ត្រាល់ ជា​អង្គការ​បាន​ចុះ​បញ្ជិកា​នៅ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​បែរជា​ទៅ​លួច​ផ្ដល់​ថវិកា​ដើម្បី​ចងក្រង​បង្កើត​សហជីព​នៅ​តាម​រោងចក្រ សហគ្រាស​មួយ​ចំនួន ដែល​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​ខ្លួន​ថែមទៀត​ផង។ សកម្មភាព​របស់​អង្គការ សង់​ត្រាល់ ដែល​បាន​ធ្វើ និង​កំពុង​បន្ត​ធ្វើ គឺ​មិន បាន​អនុលោម​តាម​លក្ខន្តិកៈ ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​អង្គការ​សមាគម និង​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា​ឡើយ។

អ្នកស្រី ថ្លែង​ថា «​សង់​ត្រាល់ គឺជា​អង្គការ​មួយ​ដែល​ចេញ​របាយការណ៍​មាន​លក្ខណៈ នយោបាយ អុជអាល បំផុសបំផុល បំបែកបំបាក់​សាមគ្គី របស់​សហជីព និង​សហជីព និង​ធ្វើការ​បំភាន់ ការ​យល់​ឃើញ​រវាង​គ្នា និង​គ្នា ប៉ះពាល់​ដល់​ស្ថិរភាព​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ះពាល់​ដល់​ការងារ និង​ផលប្រយោជន៍​កម្មករ-និយោជិត កម្ពុជា ទាំងមូល»។

តំណាង​កម្មករ-និយោជិត អ្នកស្រី​អគ្គលេខាធិការ​សហភាព​សហជីព​ពន្លឺ​កម្មករ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និង​ផលប្រយោជន៍​របស់​កម្មករ-និយោជិត និង​ស្នើសុំ​យ៉ាង​ទទូច​ដល់​នាយក​អង្គការ USAID ធ្វើការ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​ឧបត្ថម្ភ​កញ្ចប់​ថវិកា​សម្រាប់​ធ្វើ​សកម្មភាព​ដល់​អង្គការ​សង់​ត្រាល់ និង​សូម​ឱ្យ​អង្គការ​សង់​ត្រាល់ ធ្វើ​សកម្មភាព​ប្រកប​ដោយ​តម្លាភាព និង​ស្រប​តាម​តាម​លក្ខន្តិកៈ​របស់​ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម