Connect with us

សេដ្ឋកិច្ច

អាជីវកម្ម​ថៃ​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ​ដោយ​ការ​ធ្លាក់​ចុះ​​នៃ​អំណាច​ទិញ​

បានផុស

នៅ

​កាសែត​ក្នុង​ស្រុកថៃ​​ The Nation បាន​ចុះ​ផ្សាយដោយ​ស្រង់​សម្ដី​អ្នក​ជំនាញ​​ពី​វិស័យ​ផ្សេង​ៗ​​​​ថា​ អាជីវកម្ម​ថៃ​ស្ថិត​ក្នុង​ភាព​​មិន​នឹង​ន​​ ដោយ​​សារតែ​​​​អំណាច​​នៃ​ការ​ទិ​ញ​​របស់​ប្រទេស​នេះ​បាន​​បន្ត​ធ្លាក់​ចុះ​​ ដោយ​អាជីវកម្ម​លក់​រាយ​ និង​លក់​ដុំ​ ក៏​ដូច​ជា​ភោជនីយដ្ឋាន​នៅ​តាម​បណ្តា​ខេត្តផ្សេង​ៗ​​ កំពុ​ង​ជួប​ប្រទះ​នឹង​​ការ​លក់​ធ្លាក់​ចុះ​ពី​ ៣០-៤០ ភាគរយ​ ​​ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ថា​បញ្ហា​សន្ទនីយភាព​អាច​​រី​ក​​រាល​​ដាល​​បន្ថែម​​ទៀត​​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ជំនាញ​​បន្ត​​​​ថា​ ប្រតិបត្តិករ​អាជីវកម្ម​កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គាំទ្រ​វិធានការ​ជំរុញ​ផ្សេង​ៗ​ ​​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​តម្លៃ​​នៃ​ការ​រស់​នៅ​ ដែល​គេ​សំដៅ​លើ​ការ​ចំ​ណាយខ្ពស់​ដើម្បី​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​។​ ពួក​គេ​ ចាត់​ទុកថា​ ​គំនិត​ផ្តួច​ផ្តើម​កាបូប​ឌីជីថល​របស់​រដ្ឋាភិបាល​ លោក​ សេដ្ឋា​ ថាវីស៊ី​ ​គ្មាន​ប្រសិទ្ធ​ភាព​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ ដោយ​សារ​លក្ខខណ្ឌ​ស្មុគ​ស្មាញ​ និង​ការ​ផ្ទេរ​ប្រាក់​យឺត​។​ នេះ​បើ​តាម​ The Nation។

​អំណាច​នៃការ​ទិញ​នៅ​តែ​ផុយ​ស្រួយ​ និង​បន្ត​ធ្លាក់​ចុះ​ ជា​ពិសេស​ក្នុង​ចំណោម​ក្រុម​ប្រជាជន​ដែល​មានប្រាក់​​ចំណូល​ទាប​។​ អាជីវកម្ម​ខ្នាត​តូច​ទាំង​​នៅ​ទីក្រុង​បាងកក​ និង​តាម​​បណ្ដា​ខេត្ត​ ​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ថយ​ចុះ​នៃ​ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ថម​ថយ​នៃ​ការ​លក់​ ​បង្ក​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ថៃ​ ​ក្នុង​ឆមាស​ទី​​២​នៃ​ឆ្នាំ​នេះ​។​​

​ទីប្រឹក្សា​កិត្តិយស​នៃ​សមាគម​ពាណិជ្ជកម្ម​លក់​ដុំ​ និង​រាយ​ថៃ​ លោក​ Somchai Pornrattanacharoen ​បាន​ថ្លែង​ថា​ ជា​ទូទៅ​ អាជីវកម្ម​លក់​រាយ​ និង​លក់​ដុំ​នៅ​ទូទាំង​ប្រទេស​ ស្ថិត​ក្នុង​ស្ថានភាព​ក្រី​ក្រ​ ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ ដែល​កម្លាំង​ទិញ​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។​​

អ្នក​ជំនាញ​ដដែល​បន្ត​ថា​ អតិថិជន​ បាន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួក​គេ​លើ​ផលិត​ផល​ទាំង​អស់​ពី​ចន្លោះ​ ១៥-៣០ ភាគរយ​ ដោយ​​ផ្តោត​ជា​ចម្បង​លើ​អ្វី​ដែល​សំខាន់​។​ ការណ៍​​នេះ​ បាន​ជះ​ឥទ្ធិពល​ដល់​ហាង​តូច​ៗ​ជាង​ ៤០០ ០០០ នៅ​ទូទាំង​ប្រទេស​ រួម​ទាំង​​អ្នក​លក់​ដុំ​ និង​អ្នក​លក់​រាយ​ជាង​ ១០០​ ​នៅ​តាម​ខេត្ត​ ​បង្ក​ជា​ការ​បិទ​អាជីវកម្ម​ដោយ​សារ​តែ​ការ​ថយ​ចុះ​នៃ​​​អំណាច​ទិញ​ ការ​ចំណាយ​កើន​ឡើង​ និង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​។​

ដោយ​មើល​ឃើញ​ពី​បញ្ហាយឺត​យ៉ាវ​ និង​ហិរញ្ញវត្ថុ​នៃ​ផែនការ​ «កាបូប​ឌីជីថល» ​ លោក​ Somchai បាន​និយាយ​ថា​​ ​ រដ្ឋាភិបាល​ថៃ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​គោល​នយោបាយ​ជំរុញ​សេដ្ឋកិច្ច​ ដែល​ផ្តោត​លើ​ក្រុម​ជាក់​លាក់​ ដូច​ជា​យុទ្ធសាស្រ្ត​ «​ពាក់​កណ្តាល​ពាក់​កណ្ដាល​» ​ដែល​អាច​ជំរុញ​អំណាច​ទិញ​​បាន​យ៉ាង​ឆាប់​រហ័ស ​និង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អាជីវកម្ម​ខ្នាត​តូច​បំផុត​ តាម​រយៈ​ការ​ជំរុញ​ការ​ចំណាយ​ប្រាក់​ទូទាំង​ប្រទេស​។ ​យុទ្ធសាស្រ្ត​ «​ពាក់​កណ្តាល​ពាក់​កណ្ដាល​» គឺ​ជា​ផែនការ​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​ក្នុង​សម័យ​កូវីដ​ ដើម្បី​ជំរុញ​ការ​ទិញ​ទូទាំង​ប្រទេស​ តាម​រយៈ​ការ​ជួយទូទាត់​​ប្រាក់​ ៥០ ភាគរយ​ ​នៅ​ពេល​មនុស្ស​ម្នាក់​​ទិញ​អាហារ ​ភេសជ្ជៈ ​និង​ទំនិញ​ទូទៅះអស់​ពី​​ ១៥០ បាត​​/ថ្ងៃ​។ ​​

​អាជីវកម្ម​តាម​​ភោជនីយដ្ឋាន​​​នៅ​​តាម​​ខេត្ត​ថៃ​ ​ក៏​​ជួប​​ការ​​លំបាក​​ដែរ​​ ដោយ​ប្រធាន​សមាគម​ភោជនីយ​ដ្ឋាន​ថៃ​​ លោក​​ Thaniwan Kulmongkol ​បាន​និយាយ​ថា​ អាជីវកម្ម​ភោជនីយដ្ឋាន​ក្នុង​ឆមាស​ទី​​១​នៃ​ឆ្នាំ​នេះ​មាន​ភាព​អន់​ថយ​ ដោយ​ការ​លក់​នៅ​ខែ​ឧសភា​បាន​ធ្លាក់​ចុះ​រហូត​ដល់​ ៤០ ភាគរយ​ ពោល​គឺ​អាក្រក់​ជាង​ឆ្នាំ​មុន​ទៀត​។

លោក​បន្ត​ថា​ ស្ថានភាព​​នេះ​​មាន​​ការ​​លំបាក​​ជា​​ពិសេស​​​​តាម​​បណ្តា​​ខេត្ត​​ក្នុង​​រដូវ​​វស្សា​​ ដែល​​ជា​​រដូវ​​លក់​បាន​​ទាប​​សម្រាប់​​ការ​​ប្រកប​​អាជីវកម្ម​។​ លោក​គូស​បញ្ជាក់​ថា​ អ្នក​លក់​​​អាហារ​តាម​រទេះ​​ខ្លះ​​ដែល​រក​ប្រាក់​មិន​​​បាន​​​ត្រឹម​​តែ​​មួយ​​សប្តាហ៍​​ អាច​​​នឹង​​ត្រូវ​ឈប់​ ដែល​ការណ៍​បែប​នេះ​បាន​​ប៉ះ​ពាល់​​ដល់​​អាជីវករ​​លក់​​អាហារ​​តាម​​ផ្លូវ​​រាប់​​លាន​​នាក់​​នៅ​​ទូទាំង​​ប្រទេស​។​ ​

ក្រៅ​ពី​នេះ អ្នក​ជំនាញ​​មក​ពី​វិស័យ​ផ្សេង​ៗ​ទៀត​របស់​ថៃ​ ក៏​គូស​បញ្ជាក់​ពី​ផល​ប៉ះ​ពាល់​នៃ​អំណាច​ទិញ​ធ្លាក់​ចុះ​ផង​ដែរ​ ដូច​ជា​វិស័យ​សណ្ធាគារ​ជា​ដើម​ ដោយ​សារ​តែ​ទេសចរណ៍​ក្នុង​ស្រុក​ធ្លាក់​ចុះ​ ​ខណៈ​​បំណុល​គ្រួសារ​ និង​ការ​បិទ​រោងចក្រ​ ដែល​បង្ក​ជា​ការ​ធ្លាក់​ចុះ​នៃ​ការ​ចំណាយ​របស់​ប្រជាជន​។ ​

ក្នុង​វិស័យ​អចលនទ្រព្យ​វិញ​ ​ចំនួន​​ផ្ទះ​ និង​ខុនដូ ដែល​លក់​មិន​ចេញ បាន​កើន​ឡើង​​ជា​ខ្លាំង​​​ក្នុង​ត្រី​មាសទី​ ​១ ឆ្នាំ​ ២០២៤ ដោយ​អ្នក​ជំនាញ​បាន​កត់​សម្គាល់​ថា​ វិស័យ​នេះ​កំពុង​រង​​ឥទ្ធិពល​នៃ​កំណើន​អត្រា​ការ​ប្រាក់​ ដែល​កំពុង​ប៉ះ​ពាល់​ដល់​អតិថិជន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​ជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សាខ្លួន​ចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងណែនាំម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃសេវាកម្ម ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលសវនាការនៅថ្ងៃទី១៧ ខែមករា ពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិម»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន បញ្ជា​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ​រដ្ឋ​រុស្ស៊ី សហការ​ជាមួយ​ចិន​លើ​បច្ចេកវិទ្យា AI

Sokha Hotels

ព័ត៌មានពេញនិយម