Connect with us

ព័ត៌មានអន្ដរជាតិ

​​សហរដ្ឋ​អាមេរិក រងគ្រោះដោយរលកកម្តៅនិងទឹកជំនន់ ផ្ទួនគ្នា

បានផុស

នៅ

ប្រជាជនអាមេរិករាប់លាននាក់ទទួលរងនូវរលកកម្ដៅដ៏ក្ដៅគគុក ខណៈសីតុណ្ហភាពបានកើនឡើងខ្ពស់កាលពីថ្ងៃអាទិត្យ ខណៈប្រជាជនមួយផ្នែកទៀតត្រូវបានបង្ខំឲ្យជម្លៀសចេញ ហើយនៅតំបន់ភាគខាងលិច ក៏មានមនុស្សម្នាក់ស្លាប់ក្នុងទឹកជំនន់នៅរដ្ឋ South Dakota ផងដែរ។​នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី ២៤ ខែ​ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រលកកម្ដៅបានវាយលុកសហរដ្ឋអាមេរិកក្នុងរយៈប៉ុន្មានសប្តាហ៍នេះ ចាប់ពីតំបន់ពាក់កណ្តាលអាត្លង់ទិករហូតដល់រដ្ឋ Maine និងទូទាំងភាគខាងលិចរហូតដល់រដ្ឋកាលីហ្វ័រញ៉ា ខណៈនៅរដ្ឋOklahomaសីតុណ្ហភាពឡើងដល់ ៤១អង្សាសេកាលពីថ្ងៃអាទិត្យ។

យ៉ាងណា នៅតំបន់កណ្តាលភាគខាងលិច ដូចជា South Dakota, Iowa និង Minnesota បែរជាទឹកជំនន់វាយលុកទៅវិញ ខណៈនៅភាគពាយព្យនៃរដ្ឋ Iowa ទន្លេចំនួន ១៣ បានជន់លិចតំបន់នោះ ដែលជាទឹកជំនន់ឡើងផុតកម្រិតកំណត់ត្រាក្នុងឆ្នាំ ១៩៥៣ ទៅទៀត។ នៅភាគខាងជើងរដ្ឋ Iowa តំបន់តំនួន២១ រួមទាំង Sioux ផងដែរ ត្រូវប្រកាសអាសន្នគ្រោះទឹកជំនន់ ដោយមានប្រជាជនច្រើនជាង១,០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។

មិនត្រឹមប៉ុណ្ណឹង ផ្នែកខ្លះនៃភាគខាងជើងរដ្ឋ Nebraska ភាគអាគ្នេយ៍នៃរដ្ឋ South Dakota ភាគខាងត្បូង Minnesota និងភាគពាយព្យនៃរដ្ឋ Iowa នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ក្នុង​សប្តាហ៍​នេះ ហើយអាជ្ញាធរបានចេញបញ្ជាជម្លៀសប្រជាជនប្រហែល ៤,០០០ នាក់នៅក្នុងតំបន់នេះខ្លាចមានទឹកជំនន់កើតឡើងថែមទៀត។

គួរបញ្ជាក់ សហរដ្ឋអាមេរិកក៏មិនខុសពីប្រទេសចិនប៉ុន្មានដែរ​ ដោយតំបន់ខ្លះនៃប្រទេសទទួលរងរលកកម្ដៅវាយលុក ប៉ុន្តែតំបន់ខ្លះបែរជា​ជួបប្រទះបញ្ហាទឹកជំនន់វាយប្រហារទៅវិញ ខណៈបញ្ហាបម្រែបម្រួលអាកាសធាតុនេះពិភពលោកកំពុងតែព្រួយបារម្ភនិងរកវិធីទប់ស្កាត់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម