Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ី ឥតចេះខ្វះអាវុធទេ មិនបាច់ទៅពឹងអ្នកណាឡើយ

បានផុស

នៅ

ថ្លែងទៅកាន់អ្នកកាសែតពាក់ព័ន្ធការគ្រប់គ្រងអាវុធរបស់ក្រសួងការពារជាតិរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូ មិនខ្វះទេអាវុធដើម្បីធានាសន្តិសុខជូនជាតិ ហើយមិនចាំបាច់ទៅពឹងអ្នកណាឡើយ។

(រូបថត៖ វិមានក្រឹមឡាំង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា “គ្រប់យ៉ាងដូចជាការផ្គត់ផ្គង់អាវុធដល់កងទ័ព និងការបញ្ជាទិញគ្រឿងសឹកសំខាន់ៗ គឺអាស្រ័យលើក្រសួងការពារជាតិ។ រឿងនេះ យើងអាចពឹងផ្អែកលើខ្លួនឯងបាន។ គ្មាននរណាមកជួយយើង ឬបរិច្ចាគអ្វីឡើយ។ យើងអាចធ្វើវាបាន ហើយទទួលជោគជ័យទៀតផង”។

សូមបញ្ជាក់ថា រុស្ស៊ី បានសម្រុកបង្កើនឧស្សាហកម្មការពារជាតិ ស្របពេលភ្លើងសង្គ្រាមជាមួយអ៊ុយក្រែន នៅតែបន្តឆាបឆេះ ហើយកាលពីខែឧសភាកន្លងទៅ ប្រធានក្រុមហ៊ុនការពារជាតិ Rostec លោក Sergey Chemezov អះអាងថា ការផលិតគ្រាប់កាំភ្លើងធំ បានកើនឡើង ១០ ដង រីឯការផលិតកាំភ្លើងខ្លីបានកើនឡើង ១៤ ដង។

(រូបថត៖ AP)

មិនត្រឹមប៉ុណ្ណឹង ការផលិតគ្រាប់សម្រាប់រថក្រោះ និងយានប្រយុទ្ធថ្មើរជើង ក៏ហក់ឡើង ៩០០%, កាំភ្លើងធំកើន៦០០% និងគ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុកកែតពហុមុខងារ ក៏កើនឡើង៨០០%ផងដែរ។

យ៉ាងណាក្តី សមត្ថភាព​ឧស្សាហកម្ម​ការពារជាតិ​របស់​រុស្ស៊ី​ កំពុងចោទជា​ក្តីបារម្ភ​យ៉ាងខ្លាំងក្នុងចំណោម​អ្នក​គាំទ្រ​លោកខាងលិច​ ព្រោះថា អ៊ុយក្រែន គឺពឹងផ្អែកសឹងតែទាំងស្រុងលើជំនួយយោធាបរទេសក្នុងជម្លោះជាមួយទីក្រុងមូស្គូនេះ។

(រូបថត៖ AP)

កាលពីខែកុម្ភៈ កាសែត The Guardian រាយការណ៍ថា កំណើននៃផលិតកម្មឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី គឺខ្ពស់ជាងអ្វីដែលអ្នកជំនាញលោកខាងលិច សន្និដ្ឋានទៅទៀត។

គ្មានអ្វីត្រូវសង្ស័យឡើយ សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយធំបំផុតរបស់ទីក្រុងកៀវ ពោលគិតត្រឹមពេលនេះគឺជួយអស់ទឹកប្រាក់ ៥៣.៨៩ពាន់លានដុល្លារហើយ ចំណែក អាល្លឺម៉ង់​ស្ថិត​នៅ​លំដាប់​ទី​២ជួយអស់ ១០.៩២ពាន់លានដុល្លារនិង​ចក្រភព​អង់គ្លេស ឈរលេខ៣ ជួយអស់៩.៤២ ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី-កូរ៉េខាងជើង នឹងជួយគ្នា បើបរទេសណា ហ៊ានឈ្លានពាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម