Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! អាមេរិក ធ្វើតេស្តវ៉ាក់សាំងជំងឺអេដស៍ ជោគជ័យ១០០%

បានផុស

នៅ

ជាដំណឹងល្អសម្រាប់ពិភពលោក ព្រោះថា បើតាមការចុះផ្សាយរបស់សារព័ត៌មាន Fierce​ Pharma កាលពីថ្ងៃសៅរ៍ទី២២ខែមិថុនាឆ្នាំ២០២៤, ក្រុមហ៊ុនជីវឱសថអាមេរិក Gilead Sciences Inc. អះអាងថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនបានបង្ហាញប្រសិទ្ធភាព ១០០% បង្ការការឆ្លងមេរោគអេដស៍ចំពោះស្ត្រី។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបានធ្វើការសាកល្បងនេះ ដោយប្រើថ្នាំចាក់ពីរដងក្នុងមួយឆ្នាំឈ្មោះ Lenacapavir លើស្ត្រីប្រហែល ៥ ៣០០នាក់ អាយុចន្លោះពី១៦ទៅ២៥ឆ្នាំ នៅប្រទេសអាហ្វ្រិកខាងត្បូងនិងអ៊ូហ្គង់ដា។

ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុនបញ្ជាក់ថា “ការសាកល្បងបង្ការមេរោគអេដស៍ដំណាក់កាលទី៣ ដែលមិនធ្លាប់មានពីមុនមកគឺបានបង្ហាញលទ្ធផលដ៏ភ្ញាក់ផ្អើលគឺ ការឆ្លងសូន្យ។ លទ្ធផលនេះគឺក្រោយពេលអ្នកចូលរួមសាកល្បងទាំងអស់ ចាក់ថ្នាំ Lenacapavir ២ដងក្នុងមួយឆ្នាំ ហើយនេះជាលទ្ធផលដែល គ្រប់គ្នានឹកស្មានមិនដល់ទាល់តែសោះ។

(រូបថត៖ The​ Pharmaletter)

លោក Merdad Parsey ប្រធានផ្នែកវេជ្ជសាស្រ្តក្រុមហ៊ុន Gilead Sciences និយាយថា “ក្រោយរកឃើញគ្មានការឆ្លងនិងប្រសិទ្ធភាព១០០%, វ៉ាក់សាំង Lenacapavir ចាក់ពីរដងក្នុងមួយឆ្នាំ បានបង្ហាញពីសក្តានុពលរបស់ខ្លួន ជាអាវុធថ្មីដ៏សំខាន់ ជួយការពារការឆ្លងមេរោគអេដស៍។ ថ្នាំនេះ នឹងសម្រេចបានគោលដៅ ឆ្ពោះទៅរកការបញ្ចប់ការរីករាលដាលនៃមេរោគអេដស៍សម្រាប់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងនេះមិនថោកទេ ព្រោះថា បើយោងតាមរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA), វាអាចមានតម្លៃប្រហែល ៤២ ២៥០ដុល្លារ ហើយក៏មិនទាន់ដឹងកាលបរិច្ឆេទដាក់លក់លើទីផ្សារដែរ។

យោងតាមស្ថិតិជាសកល, បច្ចុប្បន្ននេះ មានមនុស្សប្រហែល៣៩លាននាក់នៅទូទាំងពិភពលោក បានឆ្លងមេរោគអេដស៍ ក្នុងនោះមាន ១.៥លាននាក់ជាកុមារ ហើយអ្វីដែលគេបារម្ភគឺថា គ្រាន់តែទ្វីបអាហ្រ្វិក គឺមានមនុស្សឆ្លងដល់ទៅ ២៥.៦លាននាក់ទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តព្រះសីហនុ ជាង ៩៤០ នាក់ ទទួលបានប័ណ្ណក្រីក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៤២ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម