Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នឹងជំរុញការចុះធ្វើអធិការកិច្ចការងារនៅតាមរោងចក្រ​ជួលផលិតបន្ត ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែប្រសើរ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ២៤​ មិថុនា​ នេះ​ថា ​ក្រសួង​ នឹង​ជំរុញ​ការ​ចុះ​ធ្វើ​អធិការកិច្ច​ការងារ នៅតាម​រោងចក្រ​ជួល​ផលិត​បន្ដ​ ដើម្បី​លើកកម្ពស់​ខ្សែ​ច្រវាក់​ផលិតកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ និង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ​តាម​ផែនការ​សកម្មភាព ​នៃ​ការរៀបចំ​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​នៅតាម​សហគ្រាស​គ្រឹះស្ថាន ក្រសួង​បានកំណត់​ផែនការ​សកម្មភាព ក្នុង​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ ដោយ​កំណត់​ទៅលើ​វិស័យ​ជា​អាទិភាព ដែល​ក្នុងនោះ​រួមមាន​វិស័យ​កម្ម​សាល វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ វិស័យ​កសិកម្ម និង​វិស័យ​សំណង់។

លោក​បាន​បន្តទៀតថា ​ក្នុងន័យនេះ​ ការចុះ​ធ្វើ​អធិការកិច្ច​ការងារ គឺ​ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​លក្ខខណ្ឌ​ទូទៅ​ នៃ​ការងារ លក្ខខណ្ឌ​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ និង​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)។

លោក​បាន​បន្ថែមថា​ ដោយឡែក​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​នេះ​យើង​មិនមាន​កំណត់​ទៅលើ​លក្ខណៈ​សហគ្រាស គ្រឹះស្ថាន ជាការ​ចុះកិច្ចសន្យា​ម៉ៅការ​បន្ដ​នោះទេ។ ប៉ុន្តែ​ជារួម គឺ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់នោះ​គឺ​មាន​ក្នុង​ផែនការ​អធិការកិច្ច​ការងារ ស្របតាម​សហគ្រាស គ្រឹះស្ថាន​ក្នុង​វិស័យ​អាទិភាព​ដែលមាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ២០២៤-២០២៨។

លោក​បាន​បន្ថែមទៀតថា ​ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ២០២៤-២០២៨ ដើម្បី​ជំរុញ​បន្ថែម​នូវ​យន្តការ​ត្រួតពិនិត្យ​អនុលោម​ភាព​លក្ខខណ្ឌ​ការងារ នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​សហគ្រាស គ្រឹះស្ថាន រួមទាំង​ការជួល​ផលិត​បន្ដ ឱ្យ​កាន់តែ​ល្អប្រសើរ ស្របតាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ ក្រសួង​នឹង​ជំរុញ​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ ដោយ​ផ្អែកលើ​កម្រិត​ហានិភ័យ​របស់​សហគ្រាស គ្រឹះស្ថាន ជាពិសេស​ត្រួតពិនិត្យ​អនុលោម​ភាព​លក្ខខណ្ឌ​ការងារ​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម រួមទាំង​ការជួល​ផលិត​បន្ដ និង​ការប្រើប្រាស់​ពលកម្ម​គាំទ្រ​ពាក់ព័ន្ធ។

លោក ​កត្តា អ៊ន បាន​បញ្ជាក់ថា​ ទន្ទឹមនឹងនេះ ក្នុង​ផែនការ​សកម្មភាព ​នៃ​កិច្ចសហការ​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) បានកំណត់​អំពី​សារៈសំខាន់​ក្នុងការ​រៀបចំ​យន្ដការ​គ្រប់គ្រង​ការជួល​ផលិត​បន្ដ​របស់​រោងចក្រ សហគ្រាស ក្នុង​វិស័យ​នាំចេញ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប។

ផ្អែក​តាម​របាយការណ៍​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ដិកម្ម (SICMS) បំពេញ​ដោយ​សហគ្រាស គ្រឹះស្ថាន នៅក្នុង​ឆ្នាំ ​២០២៣ មាន​រោងចក្រ​ដែលមាន​លក្ខណៈ​ជា​ការីយភារី (ម៉ៅការ​បន្ត​) មាន​ចំនួន​សរុប ២២ និង​កម្មករ-និយោជិត​សរុប​ប្រមាណ​ចំនួន ១២ ៧២៩ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៩ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៥ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម