ព័ត៌មានជាតិ
តំណាងកម្មករ៤ម៉ឺននាក់ ដាក់ញត្តិនៅស្ថានទូតអាមេរិក ដើម្បីឱ្យពិចារណាឡើងវិញចំពោះការគាំទ្រអង្គការសង់ត្រាល់
ភ្នំពេញ ៖ សហភាពសហជីពពន្លឺកម្មករ ដែលតំណាងឱ្យកម្មករនិយោជិត៤ម៉ឺននាក់ បានដាក់ញត្តិនៅស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ដើម្បីស្នើសុំនាយកអង្គការ USAID ប្រចាំកម្ពុជា គិតគូរឡើងវិញពីការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC07775-1-1024x661.jpg)
អ្នកស្រី សៀ គន្ធា អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ និងជាប្រធានសហព័ន្ធសហជីពការងារស្ត្រីកម្ពុជា បានឱ្យដឹងថា ការដាក់ញត្តិនេះគោលបំណងសំខាន់បំផុតគឺដើម្បី ឱ្យម្ចាស់ជំនួយ USAID គិតគូរឡើងវិញ អំពីកញ្ចប់ថវិកាឧបត្ថម្ភដល់អង្គការសង់ត្រាល់ និងណែណែនាំឲ្យអង្គការនេះធ្វើ សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមលក្ខន្តិកៈរបស់ខ្លួន ជាពិសេសឲ្យស្របតាមច្បាប់របស់កម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC07779-1-1024x686.jpg)
អ្នកស្រីលើកឡើងថា របាយការណ៍សង់ត្រាល់ដែលបានចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្មករនិយោជិក នៅកម្ពុជានោះទេ ដោយរបាយការណ៍នោះបានលើកឡើងពីការរឹតត្បិត បំភិតបំភ័យ គំរាមកំហែង បៀតបៀន បិទសិទ្ធិសេរីភាពកាងារកម្មករនិយោជិកនៅកម្ពុជា ដោយសម្ភាសន៍រោងចក្រតែ១៤ ក្នុងចំណោមរោងចក្រដែលមានរហូតដល់៧០៣រោងចក្រ របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្ដរជាតិ (ILO-BFC) ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC07802-1024x683.jpg)
អ្នកស្រីបញ្ជាក់ថា ខ្លឹមសារនៃរបាយការណ៍សង់ត្រាល់ គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផល ប្រយោជន៍រួមរបស់កម្មករ និយោជិកនៅកម្ពុជាទាំងមូល។ ជាពិសេសរបាយការណ៍នេះ មានចរិតនយោ បាយ និងញុះញង់ លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅ កម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC07817-1024x683.jpg)
ក្រៅពីនេះ អង្គការសង់ត្រាល់ជាអង្គការបានចុះបញ្ជិកា នៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជា ទៅលួចផ្ដល់ថវិកាដើម្បីចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួន ដែលផ្ទុយពីលក្ខន្តិកៈរបស់ខ្លួនថែមទៀតផង។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើនិងកំពុងបន្តធ្វើ គឺមិន បានអនុលោមតាមលក្ខន្តិកៈ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីអង្គការសមាគម និងច្បាប់ស្តីពីការងារកម្ពុជា ឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC07825-1-1024x683.jpg)
អ្នកស្រីថ្លែងថា «សង់ត្រាល់គឺជាអង្គការមួយដែលចេញរបាយការណ៍មានលក្ខណៈ នយោបាយ អុជអាល បំផុសបំផុល បំបែកបំបាក់សាមគ្គី របស់សហជីពនិងសហជីព និងធ្វើការបំភាន់ ការយល់ឃើញរវាងគ្នានិងគ្នា ប៉ះពាល់ដល់ស្ថេរភាពសហជីពនៅក្នុងប្រទេសកម្ពុជា ប៉ះពាល់ដល់ការងារ និងផលប្រយោជន៍កម្មករនិយោជិតកម្ពុជាទាំងមូល។»
តំណាងកម្មករ និយោជិក អ្នកស្រី អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ ដល់ស្ថិរភាពការងារ និង ផលប្រយោជន៍របស់កម្មករ និយោជិត និងស្នើសុំយ៉ាងទទូចដល់នាយក អង្គការUSAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើ សកម្មភាពដល់អង្គការសង់ត្រាល់ និងសូមឱ្យអង្គការសង់ត្រាល់ ធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខន្តិកៈរបស់ខ្លួន៕
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC07781-1024x656.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?