ព័ត៌មានជាតិ
ដើមឆ្នាំ២០២៤នេះ បក្ខពួកចោរដែលនៅសេសសល់ ធ្វើសកម្មភាពបន្លំចូលលួចកន្លែងវីងផ្ទេរប្រាក់ បានសម្រេច៤ករណីធំៗហើយ
ភ្នំពេញ ៖ ប្រជាពលរដ្ឋជាអាជីវករ បានលើកឡើងថា ប្រទេសមានសុខសន្ដិភាព និងការអភិវឌ្ឍរីក ចម្រើនជាបន្ដបន្ទាប់ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ប៉ុន្ដែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាភូមិ-ឃុំមានសុវត្ថិភាព ខណៈក្រុមបក្ខពួកចោរ ដើររាតត្បាតធ្វើសកម្មភាពបន្លំ ចូលលួចលុយកន្លែងផ្ទះអាជីវករទូទាំងប្រទេស បានសម្រេចជាច្រើនករណីធំៗ ប៉ុន្ដែសមត្ថកិច្ច មិនទាន់ចាប់ក្រុមចោរទាំងនេះ មកផ្តន្ទាទោសបាននៅឡើយ។
ជាក់ស្ដែងគ្រាន់តែដើមឆ្នាំ២០២៤ ក្រុមបក្ខពួកចោរទាំងនេះ ធ្វើសកម្មភាពបានសម្រេច៤ករណីធំៗ ដោយករណីទី១. ចូលលួចលុយផ្ទះវេរលុយវីងមួយកន្លែង ស្ថិតនៅភូមិ ព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងកញ្ជរប្ដូរប្រាក់ អស់ប្រមាណ ១២០០០$ នៅវេលាម៉ោង ១០ និ១៦នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ រួចគេចខ្លួនដោយសុវត្ថិភាព។
ករណីបន្លំលួចនេះ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលកៀនស្វាយ និងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលផងដែរ ហើយកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ដស្រាវជ្រាវតាមចាប់ក្រុមចោរទាំងនោះ បានបក្សពួកម្នាក់ ដកហូតវត្ថុតាំង មានរថយន្ដលុចស៊ីស១គ្រឿង ម៉ូតូស្កត់ពីរ១គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ដែលជនសង្ស័យលួចបានពីជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យដែលចាប់បានម្នាក់នេះ ត្រូវបានកម្លាំងអាវុធខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីនៃច្បាប់ផងដែរ។
ករណីទី២. ក្រុមបក្ខពួកចោរទាំងនេះ បន្លំចូលលួចលុយនៅកន្លែងវេលុយទ្រូម៉ានីមួយកន្លែង នៅក្រុងបាត់ដំបង អស់ជាង៦ពាន់ដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២២ ខែមិនា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បន្សល់ទុកតែសកម្មភាព នៅក្នុងកាមេរ៉ាសុវត្ថិភាព។
មិនទាន់ចេញទៅណាឆ្ងាយពីខេត្តបាត់ដំបង ករណីទី៣. ក្រុមបក្ខពួកចោរទាំងនេះ នៅបន្ដធ្វើសកម្មភាពដដែលៗ នៅទីតាំងវីងវេរលុយមួយកន្លែងទៀត ក្រុមចោរទាំងនេះ មានគ្នាប្រុស-ស្រី ដោយប្រើល្បិចដដែល បន្លំចូលលួចយកលុយអស់ប្រហែល ៨,០០០ ដុល្លារអាមេរិក រួចនាំគ្នាឡើងជិះម៉ូតូបណ្ដាក់គ្នាគេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៨ និង ៤៥ នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។
នៅខេត្តបាត់ដំបងដដែល ករណីទី៤. ក្រុមបក្ខពួកចោរទាំងនេះ បានធ្វើសកម្មភាពបន្លំចូលលួចលុយកន្លែងផ្ទះវីង ផ្ទះលក់អីវ៉ាន់ចាប់ហួយ និងបើក«វីងវេរលុយ» មួយកន្លែង លួចយកលុយខ្មែរអស់ចំនួន០៣លានរៀល និងលុយដុល្លារអស់ចំនួន១,៥០០ដុល្លារអាមេរិក រួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ ២០២៤ នៅភូមិថ្កូវ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។
បើតាមប្រភពព័ត៌មានដែលបានស្រង់សម្ដីជនរងគ្រោះ មុនពេលកើតហេតុ មានស្ត្រីម្នាក់បានជិះម៉ូតូទៅឈប់ខាងមុខផ្ទះ រួចចុះទៅរកទិញ «ខ្ទឹម»។ ប្រភពបានឲ្យដឹងថា ស្ត្រីនោះបានធ្វើជារើសខ្ទឹម ដោយពន្យារពេលយ៉ាងយូរ បន្តិចក្រោយក៏មានបុរសម្នាក់ពាក់មួយកន្តឹបដើរចូលទៅ រួចបន្លំចូលបន្ទប់«វីងវេរលុយ» ប្រមូលលុយច្រកថង់រួចដើរចេញមកក្រៅយ៉ាងលឿន និងគេចខ្លួនដោយសុវត្ថិភាព។
ជាចុងក្រោយប្រជាពលរដ្ឋរងគ្រោះ បានសំណូមពរដល់សមត្ថកិច្ចទូទាំងប្រទេស ជាពិសេស សូមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ដ្រីតាមស្រាវជ្រាវ ចាប់បក្សពួកជនសង្ស័យដែលនៅសេសសល់ទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីភាពសុខសាន្ដប្រជាពលរដ្ឋ៕
ដោយ ៖ សុភា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល