សន្តិសុខសង្គម
សមត្ថកិច្ចឃាត់បុរសម្នាក់ ពាក់ព័ន្ធករណីយកពូថៅវាយអតីតប្រពន្ធ និងអតីតម្ដាយក្មេក នៅស្រុកកងមាស
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី យកពូថៅវាយលើអតីតប្រពន្ធ និងអតីតម្ដាយក្មេក នៅស្រុកកងមាស។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៣និង ៣០នាទី ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៤ វេលា នៅត្រង់ចំណុច ភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋានសហការជាមួយ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សារី ធារក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ អាសយដ្ឋាន ភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធ ករណី ប៉ុនប៉ងឃាតកម្ម។
គួររំលឹកផងដែរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មានករណី ប៉ុនប៉ងឃាតកម្ម នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម លើជនរងគ្រោះឈ្មោះ ព្រួយ សុខណាង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ វ៉ន វណ្ណើ អាយុ៥២ឆ្នាំ ជនជាតិខ្មែរ បណ្តាល ឱ្យរងរបួសធ្ងន់ធ្ងរ ហើយឈ្មោះ ព្រួយ សំណាង និងឈ្មោះ វ៉ន វណ្ណើ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។

តាមចម្លើយ សាកសួរបឋមរបស់ជនសង្ស័យ បានសារភាព ថា ខ្លួនបានពូថៅទៅវាយអតីតប្រពន្ធឈ្មោះ ព្រួយ សុខណាង និងអតីតម្តាយក្មេកឈ្មោះ វ៉ន វណ្ណើ ដែលទើបលេងលះគ្នា រយៈពេល ប្រហែល០១ខែ បណ្តាលឱ្យរងរបួសជាទម្ងន់ ពិតប្រាកដមែន។
បច្ចុប្បន្ននគរបាលនាយដ្ឋាន បានប្រគល់ជនសង្ស័យជូននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿង តាមនីតិវិធី៕
ដោយ ៖ សុភា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា