Connect with us

ព័ត៌មានអន្ដរជាតិ

កុមារជាង ២ម៉ឺននាក់ បាត់ខ្លួនក្នុងសង្គ្រាមហ្គាហ្សា

បានផុស

នៅ

យោងតាមអង្គការ​ជំនួយ​អង់គ្លេស Save the Children បានឲ្យដឹង​ថា កុមារជាង ២០ ០០០នាក់​កំពុង​បាត់​ខ្លួន​នៅក្នុងតំបន់​ហ្គាហ្សា ដោយសារសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ​នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Al Jazeera នៅថ្ងៃទី​ ២៥ ខែ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍របស់ខ្លួន អង្គការនេះបង្ហាញថា​ កុមារទាំងនោះទំនងជាត្រូវជាប់នៅក្រោមគំនរបាក់បែក អាចកប់ក្នុងផ្នូរដែលគ្មានដាក់សញ្ញាសម្គាល់ អាចស្លាប់ដោយផ្ទុះគ្រាប់បែក អាចត្រូវកងកម្លាំងអ៊ីស្រាអែល​ឃាត់​ខ្លួន ឬបាត់ខ្លួននៅក្នុងភាពវឹកវរនៃជម្លោះ។

ស្របពេលជាមួយគ្នានោះ អង្គការនេះបញ្ជាក់ថា ខ្លួនពិតជាពិបាកបំផុតក្នុងការប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់ព័ត៌មានព្រោះតែស្ថានភាពសង្គ្រាមនៅហ្គាហ្សា ហាក់មិនថមថយឡើយ។

ចំណែកអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ក៏បានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីដើមឆ្នាំនេះដែរថា អ៊ីស្រាអែលបានសម្លាប់កុមារជាង ១៤ ០០០នាក់នៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ខែតុលាមក ខណៈអ្នកផ្សេងទៀតកំពុងទទួលរងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដល់ថ្នាក់កុមារខ្វះសូម្បីយំក៏គ្មានកម្លាំងយំដែរ។

ទន្ទឹមនោះ កុមារប៉ាឡេស្ទីនប្រហែល ២៥០ នាក់ក៏កំពុងបាត់ខ្លួនផងដែរនៅក្នុងតំបន់ West Bank គិតត្រឹមថ្ងៃទី ៩ ខែមិថុនា ហើយលោក Jeremy Stoner នាយកអង្គការ Save the Children ប្រចាំតំបន់មជ្ឈិមបូព៌ា កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើស្ថានភាពជុំវិញកុមារដែលបាត់ខ្លួននៅហ្គាហ្សា និងរកការទទួលខុសត្រូវ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម