Connect with us

កីឡា

U16 កម្ពុជា ប៉ះក្រុម​ខ្លាំង U16 វៀតណាម ម៉ោង៧កន្លះយប់នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​យុវជន​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​យុវជន​​ខ្លាំង​ វៀតណាម វេលា​ម៉ោង​៧:៣០​នាទី​យប់​នេះ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់​យុវជន​អាស៊ាន​អាយុ​១៦​ឆ្នាំ (ASEAN U16 Boys’ Championship) ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B លើក​ទី១ ក្រុម​យុវជន​ទាំង​ពីរ​ទទួល​បាន​៣​ពិន្ទុ​ដូច​គ្នា បន្ទាប់​ពី​ឈ្នះ​ដៃ​គូ​រៀង​ៗ​ខ្លួន។ ក្រុម​យុវជន​កម្ពុជា​បាន​ឈ្នះ​ក្រុម​យុវជន​មីយ៉ាន់ម៉ា ដោយ​លទ្ធផល​២-១។ ២​គ្រាប់​​របស់​កម្ពុជា​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ដាច់ ដារ៉ូ ដែល​ជា​កីឡាករ​​ប្តូរ​ចូល​ធ្វើ​ឲ្យ​ការ​ប្រកួត​​ប្រែ​ប្រួល បន្ទាប់​ពី​មីយ៉ាន់ម៉ា​រក​បាន​គ្រាប់​បាល់​មុន។

ចំណែក​ក្រុម​យុវជន វៀតណាម បាន​លត់​​​ក្រុម​យុវជន ព្រុយណេ​ យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ១៥-០។ ដូច្នេះវៀតណាម ឈរ​លើ​កំពូល​តារាង ខណៈ​កម្ពុជា​ស្ថិត​នៅ​លេខ​២​ក្នុង​ពូល។ ការ​ជួប​គ្នា​ថ្ងៃ​នេះ​គឺ​ជា​ការ​ប្រជែង​គ្នា​យក​លេខ​១​ក្នុង​ពូល B ពី​ព្រោះ​ការ​ប្រកួត​ចុង​ក្រោយ កម្ពុជា​ជួប​ ព្រុយណេ ទំនង​ជា​មិន​ពិបាក​ខ្លាំង​ទេ។

ពាន​រង្វាន់​យុវជន​អាស៊ាន ASEAN U16 Boys’ Championship ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០២។ ក្រុម​យុវជន​កម្ពុជា​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៦ ដែល​ពេល​នោះ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ក្រុម​កម្ពុជា​បាន​ឈ្នះ​៣​ប្រកួត និង​ចាញ់​១​ប្រកួត បាន​បង្កើត​កំណត់​ត្រា​ជា​លើក​ដំបូង​​​ក្នុង​ការ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ក្នុង​ពាន​រង្វាន់​នេះ ក្រុម​យុវជន​កម្ពុជា និង​វៀតណាម ធ្លាប់​ជួប​គ្នា​៦​ដង ប៉ុន្តែ​កម្ពុជា​​មិន​ធ្លាប់​​មាន​ប្រវត្តិ​ឈ្នះ​​​វៀតណាម​ឡើយ​ពោល​គឺ​ស្មើ១​ប្រកួត​ និង​ចាញ់​៥​ប្រកួត។

  • ស្មើ វៀតណាម ២-២ (ឆ្នាំ​២០០៥) វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ចាញ់ វៀតណាម ១-៤ (ឆ្នាំ​២០១១) វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ចាញ់ វៀតណាម ០-៦ (ឆ្នាំ​២០១៣) វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ចាញ់ វៀតណាម ០-១ (ឆ្នាំ២០១៦) វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ
  • ចាញ់ វៀតណាម ១-២ (ឆ្នាំ​២០១៧) វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ចាញ់ វៀតណាម ០-១ (ឆ្នាំ​២០១៨) វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល

អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ពូទីន​ឯកភាព​ជាគោលការណ៍​លើ​បទ​ឈប់បាញ់​៣០ថ្ងៃ​​ដែលស្នើដោយអាមេរិក​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ គាំទ្រ​កិច្ចការគាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និង​ទីភ្នាក់ងារ​ស្វីស (SDC)

ព័ត៌មានជាតិ១០ ម៉ោង មុន

សំណង់​ទ្វារ​ទឹកព្រែកតាយី ដែលមានលទ្ធភាព​ស្តុក​ទឹក​ជាង​៤០ម៉ឺនម៉ែត្រគូប នឹង​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ៖ ​រាជរដ្ឋាភិបាល​ តែងតែ​គាំទ្រ​លើកស្ទួយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព​

Sokha Hotels

ព័ត៌មានពេញនិយម