Connect with us

ព័ត៌មានជាតិ

ខេត្ត​តាកែវ​ មាន​​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​​ដំបូងគេ​ ​បង្កើតនៅតាមវិទ្យាល័យ​រដ្ឋ

បានផុស

នៅ

លោក ជា វ៉ាន់​ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​មាន​ប្រសាសន៍​​ថា ការបង្កើតមជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ (ម.ប.ស.) នៅ​តាម​វិទ្យាល័យ​សាធារណៈស​បញ្ជាក់​ពី​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បី​បំពេញ​បេសកកម្ម​លើ​កិច្ចការ​បរិវត្ត​កម្ម​ឌីជីថល​បម្រើ​ដល់​ការអប់រំ។

លោក​បាន​លើក​ឡើង​បែប​នេះ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរ​​ការ​​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍នៅ​​វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ក្នុង​ឃុំ​ពារាម ស្រុក​បាទី ខេត្ត​តាកែវ កាលពី​​ថ្ងៃ​ទី​២៤ ខែ​មិថុនា ម្សិល​មិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វ៉ាន់ដេត បាន​ឡើង​ថា តម្រូវ​ការចាំបាច់​នៅ​ក្នុងការបង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍នៅ​តាមវិទ្យាល័យ​សាធារណៈ​បញ្ជាក់​ពីចក្ខុវិស័យវែងឆ្ងាយក្នុងដែនសមត្ថកិច្ចរបស់​ក្រសួង ​លើ​វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជា​ពិសេស ​ដើម្បី​បំពេញ​បេសកកម្ម​លើកិច្ចការ​បរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដែល​នឹងរួមចំណែកដល់​ការអភិវឌ្ឍមូលធនមនុស្សឌីជីថល ទាំង​ក្នុង​វិស័យសាធារណៈ និង​ឯកជន​ក្នុងការរៀបចំឱ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដែលរឹងមាំ និង​អំណោយ​ផលដល់​ការធ្វើ​បរិវត្តកម្មឌីជីថល​លើ​គ្រប់វិស័យ​ទូទាំង​ប្រទេស។

លោក​រដ្ឋមន្ត្រី ក៏​មាន​សុទិដ្ឋិនិយម​ដែរ​ថា នៅពេល​ដំណើរការបានពេញលេញ មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍នឹង​ក្លាយជា​សមិទ្ធផល​ថ្មីដ៏មានសារៈសំខាន់ ដែល​គាំទ្រដល់​ដំណើរអភិវឌ្ឍន៍​ការអប់រំឌីជីថល​ប្រកបដោយស្មារតីបុរេសកម្ម និង​គំនិត​បើក​ទូលាយ​ក្នុងការបំពេញ​បេសកកម្មលើ​កិច្ចការបរិវត្តកម្មរដ្ឋាភិបាលឌីជីថល សំដៅរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ចំពោះគោលដៅយុទ្ធសាស្ត្រដែលកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង​មុំមួយ​នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

​លោក​ស្រី ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍​បានបញ្ជាក់ជូនថា មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា មានមុខងារចម្បងចំនួន ៤ គឺ៖ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់​ការអប់រំ​តាមប្រព័ន្ធ​បង្រៀន​ពីចម្ងាយ​ដល់​សិស្សវិទ្យាល័យសាធារណៈ និង​ជា​សាលប្រជុំ ព្រមទាំង​ជា​សាលបណ្តុះបណ្តាល​គ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ​(២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់​បណ្តុះបណ្តាល​ជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ

(៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាជននៅសហគមន៍ និង(៤) ផ្តល់បន្ទប់អ៊ីនធឺណិតកាហ្វេ (Internet Café) សម្រាប់ប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជននៅតាមសហគមន៍នីមួយៗ។

មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា គឺជាសមិទ្ធផល​ដែលសម្រេចបានដំបូងគេបង្អស់ក្នុងចំណោមគម្រោងនៃការបង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍នៅតាម​វិទ្យាល័យសាធារណៈ ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ដែល​ផ្ដើមចេញពីខេត្តតាកែវ ជាគម្រោងក្នុងដំណាក់កាលទី១ ហើយ​ក្រុមការងារ​ទទួលបន្ទុកគ្រោងនឹង​ចុះសិក្សាកំណត់យកទីតាំងអាទិភាពជាបន្ដបន្ទាប់ដើម្បីសាងសង់ មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍នៅតាមវិទ្យាល័យ​សាធារណៈ ក្នុងខេត្តផ្សេងៗបន្ថែមទៀតនាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​​អ៊ីស្រាអែល​សម្លាប់​​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ហេសបូឡា​​

ព័ត៌មានជាតិ៤១ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ រាល់ផលប្រយោជន៍ដែលគណបក្សប្រជាជនកម្ពុជាផ្តល់ជូនពលរដ្ឋ គឺនៅតែបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ពលរដ្ឋមិនមានការថមថយនោះទេ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

អ៊ីរ៉ង់​រំពឹង​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​​ឡើង​វិញ​ឆាប់​ៗ ​ក្រោយអាក់​ខាន​ជាង​កន្លះ​ទសវត្សរ៍​​រួតរឹតដោយ​វិបត្តិ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរ​មក​​លេង​ខេត្តក្រចេះ​ កើនឡើង​ប្រមាណ ៣៥​ ភាគរយ រយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូក

ព័ត៌មានជាតិ៥ ម៉ោង មុន

​បេក្ខជន ២១៨ រូប ក្នុង​ចំណោម ២៨៤ រូប​ នៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ប្រឡងជាប់បាក់​ឌុប

ព័ត៌មានជាតិ៨ ម៉ោង មុន

បញ្ចប់ពិធីបុណ្យអុំទូក មហាជនចូលរួម ៦ លាននាក់ ព្រឹកឡើងមិនមានសំរាមដូចមិនមានពិធីបុណ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

​បេក្ខជន ២១៨ រូប ក្នុង​ចំណោម ២៨៤ រូប​ នៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ប្រឡងជាប់បាក់​ឌុប

ព័ត៌មានជាតិ១០ ម៉ោង មុន

៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺន​តោន បាន​ប្រមូលដឹកចេញ​ទៅកាន់ទីលាន​ចាក់សំរាម

ព័ត៌មានជាតិ៨ ម៉ោង មុន

សត្វ​ស្លាប​នៅ​​ប្រទេស​កម្ពុជា​មាន​ជាង ៦០០ ប្រភេទ ១៦ តំបន់​​ ​សំបូរ​សត្វ​ស្លាប​​រស់នៅ​ច្រើន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រង​​ការ​គំរាម​ធ្វើ​ឃាត ខណៈរដ្ឋមន្ត្រី​ការពារជាតិសង្ស័យ​កើត​ពី​ខាងក្នុង​​​ប្រទេស​​

Sokha Hotels

ព័ត៌មានពេញនិយម