Connect with us

ព័ត៌មានជាតិ

ទឹកប្រាក់ជាង១៨៦លានដុល្លារត្រូវបានCGCC ធានាលើការផ្តល់កម្ចីដល់SMEsក្នុងស្រុក

បានផុស

នៅ

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)  បានធ្វើការធានាឥណទាន​មានទឹកប្រាក់ សរុបដល់ទៅ ១៨៦,៣៥ លានដុល្លារ​គិតត្រឹមដំណាច់ខែមេសាឆ្នាំ២០២៤ ដោយបានគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម​​ (SMEs) ចាប់តាំងពី​ខ្លួនបានចាប់ផ្តើមនៅឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍​របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ ​​ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤​CGCC បានផ្តល់ការធានាឥណទានជូនដល់ ២១៩៧ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១៨៦,៣៥ លានដុល្លារ។

លោក KL Wang នាយកប្រតិបត្តិរបស់ CGCC ធ្លាប់បាននិយាយថា CGCC មានសុទិដ្ឋិនិយមថាការធានាឥណទាននឹងបន្តសន្ទុះរបស់ខ្លួនក្នុងការកើនឡើងជារៀងរាល់ឆ្នាំ។

«CGCC នៅតែរក្សាប្តេជ្ញាចិត្តក្នុងការជំរុញកំណើនអភិវឌ្ឍន៍របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមទូទាំងប្រទេស ដោយពង្រីកវិសាលភាពការធានាឥណទានរបស់ខ្លួនឱ្យគ្របដណ្តប់បានទូទាំង២៤រាជធានី-ខេត្ត។នេះបើយោងតាមលោក Wang។

ក្នុងនោះសន្និធិឥណទានដែលមានការធានាមានចំនួន ១២៤,៥លានដុល្លារ​ ចំណែកឯសន្និធិទំហំការធានាឥណទានមាន៩០,០៧លានដុល្លារ ជាមួយគ្នានោះដែរ ភាគរយឥណទានមិនដំណើការមានជាង៩ភាគរយ

«អត្រា NPLឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលបានប្រឈមបញ្ហាធំៗដូចជាអតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ និងការងើបឡើងយឺតជាងការរំពឹងទុកនៃវិស័យទេចរណ៍ជាដើម។»នេះបើយោងតាម  CGCC។

CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទាន​ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម