Connect with us

កីឡា

U20 បាល់ទះ​កម្ពុជា ប៉ះ វៀតណាម រសៀលនេះ ដណ្តើមកៅអី​ទៅជើងឯកអាស៊ី

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ ត្រូវ​ប្រជែង​ជា​មួយ​ យុវជន​វៀតណាម វេលា​ម៉ោង​៤:៣០នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មិថុនា ​ដើម្បី​ដណ្តើម​កៅអី​ឆ្ពោះ​ទៅ​កាន់​វគ្គ​ចែក​ពូល​ក្នុង​ពាន​រង្វាន់​យុវជន​អាស៊ី​អាយុ​២០​ឆ្នាំ (Asian Men’s U20 Volleyball Championship) លើក​ទី​២២ ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជម្រុះ​​រវាង​កម្ពុជា និង វៀតណាម ​ធ្វើ​ឡើង​នៅ​​ប្រទេស​ថៃ​ជា​ទឹក​ដី​កណ្តាល។ ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​​នេះ​នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​​ជា​វគ្គ​ចែក​ពូល​​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ខែ​កក្កដា​ខាង​មុខ។

ការ​ប្រកួត​ជុំ​ចុង​ក្រោយ ត្រូវ​បាន​កំណត់​ជ្រើស​រើស​យក​ក្រុម​យុវជន​ជម្រើស​ជាតិ​ចំនួន​១៦​ក្រុម។ ក្រុម​ទាំង​១៦​រួម​មាន តំបន់​អាស៊ី​កណ្តាល​មាន​៤ក្រុម​គឺ​បង់ក្លាដែស ឥណ្ឌា អ៉ីរ៉ង់ និង​កាហ្សាស្ថាន។ តំបន់​អាស៊ី​ខាង​កើត​មាន​៥​ក្រុម​គឺ​ ចិន ឆាយនីយតៃប៉ិ ជប៉ុន កូរ៉េ​ខាង​ត្បូង និង​១​ក្រុម​ទៀត ស្ថិត​ក្នុង​ជម្រុះ។ តំបន់​អូសេអានី១​ក្រុម​គឺ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ។ តំបន់​អាស៊ី​អាគ្នេយ៍មាន​៣​​ក្រុម​គឺ ឥណ្ឌូណេស៊ី (​ម្ចាស់​ផ្ទះ) ថៃ និង​១​ក្រុម​ទៀត ស្ថិត​ក្នុង​វគ្គ​ជម្រុះ រវាង កម្ពុជា និង​វៀតណាម។ តំបន់​អាស៊ី​ខាង​លិច​មាន​៣​ក្រុម​គឺ គុយវែត កាតារ និង​អារ៉ាប៊ីសាអ៊ូឌីត។

រវាង​កម្ពុជា និង វៀតណាម ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ចូល​ទៅ​ក្នុង Pool D ដែល​មាន កូរ៉េ​ខាង​ត្បូង ថៃ កាហ្សាស្ថាន ដើម្បី​ចាប់​ឆ្នោត​ប៉ះ​ក្រុម​ដែល​ស្ថិត​នៅ Pool C, B និង A។

ពាន​រង្វាន់​យុវជន​អាស៊ី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៨០ ប៉ុន្តែ​​ក្រុម​យុវជន​កម្ពុជា​មិន​ធ្លាប់​បាន​ចូល​រួម​ប្រកួត​​ទេ។ នេះ​ជា​លើក​ដំបូង​​ក្នុង​រយៈ​ពេល​ប្រហែល​ជា​​៥០​ឆ្នាំ​ចុង​ក្រោយ​ដែល​​យុវជន​កម្ពុជា​បាន​ចូល​រួម​ប្រកួត។

សម្រាប់​ការ​ចូល​រួម​ប្រកួត​លើក​ដំបូង​នេះ ថ្នាក់​ដឹក​នាំ​មាន​ការ​ព្រួយ​បារម្ភ​ពី​ផ្នែក​ស្មារតី​របស់​យុវជន​កម្ពុជា ពី​ព្រោះ​ពួក​គេ​មិន​ធ្លាប់​មាន​បទ​ពិសោធ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗផ្លូវ​ការ និង​ក្រៅ​ប្រទេស​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​យុវជន​វៀតណាម​ក៏​មិន​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ដែរ៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម