ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប៉ូឡូញ សង្ឃឹមថា ចិនអាចជួយនាំសន្តិភាពឲ្យអ៊ុយក្រែន
អំឡុងទស្សនកិច្ចនៅក្រុងប៉េកាំង កាលពីថ្ងៃចន្ទទី២៤ ខែមិថុនាកន្លងទៅ លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ បានបង្ហាញក្ដីសង្ឃឹមថា ចិននឹងអាចជួយស្វែងរកដំណោះស្រាយសន្តិភាពឲ្យប្រទេសអ៊ុយក្រែន ដើម្បីបិទបញ្ចប់ជម្លោះរវាងក្រុងមូស្គូ និងក្រុងកៀវ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/photo_5463070690115706301_x.jpg)
លោក Duda បានប្រាប់ថា ក្នុងទស្សនៈរបស់លោកចំពោះស្ថានភាពសន្តិសុខនៅអឺរ៉ុប ក៏ដូចជានៅលើពិភពលោកទាំងមូល លោករំពឹងថា ចិននឹងខំប្រឹងប្រែងជួយរកសន្តិភាពឲ្យអ៊ុយក្រែនបាន ដោយផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ និងការកំណត់ព្រំដែនរបស់អ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ជាសកល។ ជាការឆ្លើយតប លោក ស៊ី ជីនពីង មេដឹកនាំចិន បានបញ្ជាក់ថា ចិនគាំទ្រនូវកិច្ចប្រឹងប្រែងទាំងអស់ ក្នុងការពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយសន្តិវិធី។ លោក បន្ថែមថា ចិននឹងបន្តដើរតួនាទីជាអ្នកស្វែងរកដំណោះស្រាយនយោបាយទៅលើបញ្ហាទាំងនោះ។
សូមបញ្ជាក់ថា ចិន និងរុស្ស៊ី បានប្រកាសពីភាពជាដៃគូគ្មានដែនកំណត់រវាងសម្ព័ន្ធមិត្តទាំង២ ប៉ុន្មានថ្ងៃមុនលោក វ៉្លាឌឺមៀរ ពូទីន មេដឹកនំារុស្ស៊ី បានបញ្ជាឲ្យបើកការវាយប្រហារទ្រង់ទ្រង់ធំឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាមិញ ចិន បានអះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធនេះឡើយ ដោយរដ្ឋាភិបាលក្រុងប៉េកាំងមានភាពអព្យាក្រឹត្យ ឈរនៅកណ្ដាល។ មួយវិញទៀត ចិន ក៏បានសង្កត់ធ្ងន់ដែរថា ខ្លួនមិនបានផ្គត់ផ្គង់គ្រឿងសព្វាវុធឲ្យក្រុងមូស្គូ យកទៅប្រើប្រាស់ឈ្លានពានអ៊ុយក្រែននោះទេ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ