Connect with us

ជីវិតកម្សាន្ដ

Ploy បង្ហោះរូបបញ្ចាក់ភាពឯកា ខណៈមហាជនទាយថា នាងបែកគ្នាជាមួយមិត្តប្រុសមែនទែនហើយ

បានផុស

នៅ

ជារឿយៗទស្សនិកជនជាច្រើនតែងតែឃើញគូស្នេហ៍តារាសម្ដែង Ploy Chermarn និងតារាចម្រៀងរ៉េបវ័យក្មេង Tong Toopee បង្អួតភាពផ្អែមល្ហែមលើគណនីផ្ទាល់ខ្លួន ធ្វើឲ្យអ្នកគាំទ្រច្រណែនខ្លាំងពីទំនាក់ទំនងរបស់អ្នកទាំងយ៉ាងខ្លាំង។ ប៉ុន្តែមួយរយៈធំមកនេះ អ្នកទាំងពីរបែរជាលេចនូវពត៌មានថាបានបែកគ្នាច្រើនដងមកហើយ។

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែមិថុនានេះ តារាសម្ដែងស្រី Ploy Chermarn បានបង្ហោះរូបភាពកំពុង​អង្គុយ​ញ៉ាំ​អាហារ​តែ​ម្នាក់​ឯង រួម​ជាមួយ​នឹង​ចំណងជើង​ថា​​ «ញ៉ាំ​តែ​ឯង​មិន​បាច់​ចែក​ឲ្យ​អ្នក​ណា​ទេ វាឆ្អែត​គ្រប់គ្រាន់ណាស់ទៅហើយ» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណា ព្រឹត្តិការណ៍​នេះ ​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បញ្ចេញ​មតិ​ខុសៗគ្នា ប៉ុន្តែក្នុងន័យព្រួយបារម្ភថា ទោះបីជានាងញ៉ាំអីម្នាក់ឯក៏ពិតមែន​ ប៉ុន្តែនាងមានអ្នកគាំទ្រចាំកំដរជានិច្ច។ ស្របពេលដែលអ្នកមួយចំនួនទៀតថា ទោះនៅលីវម្ដងទៀត Ploy មិនខ្វះទេ បុរស​ជា​ច្រើន​មក​តម្រង់ជួរសុំស្រលាញ់នោះ។ ចំណែកឯអ្នកអ្នកលេងអ៊ីនធឺណិតម្នាក់បានសួរថា អ្នកណាជាអ្នកថត​រូបឲ្យនាង? ហើយ Ploy ឆ្លើយភ្លាមៗថានាងជាអ្នកថតវាដោយខ្លួនឯង។

យ៉ាងណាមិញ ដោយមិនបង្អ់យូរនៅការជជីកសួរពីសំណាក់មហាជន តារាសម្ដែងវ័យ ៤១ឆ្នាំរូបនេះបានសម្រេចបិទការអត្ថាធិប្បាយលើការបង្ហោះរូបភាពបញ្ចាក់ភាពឯការបស់នាងភ្លាមៗតែម្ដង។ មកដល់ពេលនេះ ក៏មិនទាន់​មាន​ការបញ្ជាក់​ថា​ តើ Tong និង Ploy ពិតជា​បែកបាក់​គ្នា​ឬ​យ៉ាងណា​? ក្នុងពេលដែលអ្នកគាំទ្រមានតែត្រូវ​រង់​ចាំ​ការបកស្រាយរបស់គូស្នេហ៍មួយគូនេះតែប៉ុណ្ណោះ។

គួរបញ្ចាក់ដែរថា​​ នេះក៏មិនមែនជាលើកទីមួយសម្រាប់គូស្នេហ៍Tong និង Ploy លេចឮនូវពាក្យចចាមអារ៉ាមប្រេះឆាទំនាក់ទំនងស្នេហាខុសវ័យរបស់អ្នកទាំងពីរនោះ។ កាលពីចុងឆ្នាំ២០២៣ ​គូស្នេហ៍នេះ បានបង្កជាព័ត៌មានដ៏​ក្ដៅ​គគុក ក្រោយលេច​ឮ​ដំណឹងថា​ ពួកគេអាចនឹងបែកគ្នា បន្ទាប់ពី​ឃើញខាងស្រីមិន​ជូនពរថ្ងៃកំណើត និង​លែង​បង្ហោះរូបផ្អែមៗដូចមុនទៀត។ ក្រោយមកទើបខាងស្រីសម្រេចបង្ហោះរូបលួងលោមខាងប្រុសវិញ ទើបស្ងប់ស្ងាត់មួយរយៈធំ លែងបង្កមន្ទិលសង្ស័យដល់មហាជនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចឮបែកគ្នាសាជាថ្មី Ploy បង្ហោះរូបផ្អែមល្ហែមជាមួយមិត្តប្រុសវ័យក្មេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម