Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កំពុងពិនិត្យទិដ្ឋភាពច្បាប់ បន្ទាប់ពីតំណាងកម្មករ ជាង ១៣ ម៉ឺននាក់ ដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍

បានផុស

នៅ

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុង​ពិនិត្យមើល​ផ្នែក​ច្បាប់ លក្ខន្តិកៈ របស់​អង្គការ​សមាគម និង​សំណើ​សំណូមពរ​ទាំងឡាយ​ដែល​តំណាង​កម្មករ-និយោជិត ជាង ១៣ ម៉ឺន​នាក់ បាន​ដាក់​ញត្តិ​ជា​បន្តបន្ទាប់ ស្នើសុំ​ការ​អន្តរាគមន៍ ដើម្បី​ពិនិត្យ​ការ​អនុវត្ត​សកម្មភាព និង​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់ «សង់​ត្រាល់​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយពី​បាន​ទទួល​ញត្តិ​ពី​តំណាង​កម្មករ-និយោជិត ក្រសួងមហាផ្ទៃ កំពុង​ពិនិត្យមើល​សំណូមពរ ឬ​បញ្ហា​ដែល​ជា​កង្វល់​របស់​កម្មករ-និយោជិត បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​អន្តរាគមន៍។ បន្ថែម​លើ​នោះ ក្រសួង ក៏​កំពុង​ពិនិត្យ​មើល​ថា តើ​សំណើ​សំណូមពរ​ទាំងនោះ​ស្ថិតក្នុង​សមត្ថកិច្ច​របស់​ក្រសួង ឬ​យ៉ាងណា។

ជាពិសេស ក្រសួងមហាផ្ទៃ ក៏​កំពុង​ពិនិត្យ​ញត្តិ​ទាំងនោះ​ដោយ​ធៀប​ជាមួយ​ច្បាប់​ពាក់ព័ន្ធ ពោល​គឺ​ច្បាប់​ស្ដីពី​អង្គការ​សមាគម ដើម្បី​ដឹង​ថា ច្បាប់​បាន​កម្រិត​ដូចម្តេច​ខ្លះ​អំពី​ការ​ដំណើរការ​ប្រព្រឹត្តិ​ទៅ នៃ​អង្គការ​សមាគម ជាពិសេស​អង្គការ​សមាគម​ដែលមាន​ភាគី​ផ្សេង​តវ៉ា ឬ​ស្នើ​ឱ្យ​មាន​អន្តរាគមន៍។ មិន​តែប៉ុណ្ណោះ ក្រសួង​ក៏​ពិនិត្យ​ប្រៀបធៀប​ថែមទៀត ជាមួយនឹង​លក្ខន្តិក​របស់​សមាគម​ដែល​តម្កល់​នៅ​ក្រសួងមហាផ្ទៃ ថា​តើ​ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន​ស្របទៅតាម​លក្ខន្តិកៈ​ដែរ​ឬ​យ៉ាងណា។

លោក​បញ្ជាក់​ថា «​យើង​នឹង​ពិនិត្យ​ទៅ​លើ​កិច្ចការ​ទាំងអស់​នេះ​ទៅ​តាម​ច្បាប់​បទដ្ឋាន​គតិយុត្តិ មិន​ឱ្យ​មាន​ការ​ល្អៀង ឬក៏​បំពារបំពាន​ច្បាប់​ទេ។ ហើយ​ចំពោះ​វិធានការ​ផ្សេងៗ ដទៃ​ទៀត​នោះ យើង​នឹង​ពិនិត្យ​ជាក់ស្ដែង​នៅពេលដែល​យើង​ធ្វើការ​ងារ​ដោយ​យកចិត្តទុកដាក់​ផ្អែកលើ​មូលដ្ឋាន​ច្បាប់»។

សូម​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព សមាគម តំណាង​ឱ្យ​សមាជិក​សមាជិកា ដែល​បំពេញ​ការងារ ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចំនួន ១៣ ម៉ឺន​នាក់ រួមមាន សហព័ន្ធ​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា និង​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​ជា​បន្តបន្ទាប់ គឺ​នៅ​ថ្ងៃទី​ ១៤ ខែមិថុនា និង​ថ្ងៃទី ​២១ ខែមិថុនា ​នេះ ដើម្បី​ស្នើសុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​ការ​អនុវត្ត​សកម្មភាព និង​ការប្រើប្រាស់​កញ្ចប់​ថវិកា​របស់​មជ្ឈមណ្ឌល សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់ «​សង់​ត្រា​ល់» ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​លក្ខន្តិកៈ​របស់​ខ្លួន។

សហជីព​តំណាង​កម្មករ​ទាំងនោះ បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​កម្មករ-និយោជិត និង​ស្ថិរភាព​ការងារ តាម​រោងចក្រ សហគ្រាស ដែល​បណ្ដាលមកពី​របាយការណ៍​របស់​អង្គការ​សង់​ត្រាល់ ដែល​វាយតម្លៃ​សេរីភាព សហជីព ក្នុងប្រទេស​កម្ពុជា មិនបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ពិត​សម្រាប់​ស្ថានភាព​សហជីព​នៅ​កម្ពុជា និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

លោក គឹម ចាន់​សំណាង ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​យក​ញត្តិ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃទី​ ២១ ខែមិថុនា​ ថា សកម្មភាព​របស់​អង្គការ​សង់​ត្រា​ល់ មិនបាន​ជួយ​ដល់​កម្មករ-និយោជិត​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ផ្ទុយទៅវិញ​សកម្មភាព​របស់​អង្គការ សង់​ត្រា​ល់ បែរជា​ធ្វើឱ្យប៉ះពាល់​អារម្មណ៍​អ្នកវិនិយោគទុន ដែលមាន​ស្រាប់ និង​អ្នកវិនិយោគ ដែល​កំពុង​និង​ត្រៀម​មក​វិនិយោគ​នៅ​កម្ពុជា​យ៉ាង​ខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាព​អង្គការ​សង់​ត្រាល់ ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​ស្ថិរភាព​ការងារ​របស់​កម្មករ-និយោជិត ក្នុង និង​ក្រៅ​ប្រព័ន្ធ​ទាំងអស់ នៅ​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម