ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ថា ការកែទម្រង់វិស័យអប់រំ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងភាពច្នៃប្រឌិត
ការឈានឆ្ពោះទៅសម្រេចបាននូវកំណែទម្រង់លើវិស័យអប់រំ ត្រូវតែមានភាពបុរេសកម្មដែលមានចក្ខុវិស័យវែងឆ្ងាយ និងភាពច្នៃប្រឌិត មិនអាចធ្វើត្រឹមតែមួយថ្ងៃបានទេ។ នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅ សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជាដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា។
សម្ដេចធិបតី បានបញ្ជាក់ថា កំណែទម្រង់អប់រំ គឺឆ្លើយតបទៅនឹងការផលិតធនធានមនុស្សឱ្យស្របទៅតាមតម្រូវការនៃវឌ្ឍនភាព និងការវិវត្តសង្គម ប៉ុន្តែការងារកំណែទម្រង់លើវិស័យមួយនេះ ក៏ត្រូវមានភាពបុរេសកម្ម មិនអាចធ្វើតែមួយថ្ងៃបានទេ។ សម្ដេច ថា បើយើងរំពឹងថា នៅរយៈពេលទៅមុខ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នឹងកាន់តែដើរតួនាទីសំខាន់ យើងត្រូវរៀបចំការបណ្ដុះបណ្ដាល ចាប់ពីថ្ងៃនេះឱ្យហើយ។ ក្នុងន័យនេះ សម្ដេចធិបតី បានបង្ហាញការគាំទ្រចំពោះគំនិតដែលមានលក្ខណៈបុរេសកម្ម និងភាពច្នៃប្រឌិតបន្ថែមទៀតក្នុងវិស័យអប់រំនេះ។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងអប់រំ បណ្ដាញគ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍ក្នុងការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដើម្បីជាការលើកកម្ពស់ដល់ការអប់រំនៅកម្ពុជាឱ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ក្នុងនោះ សម្ដេចធិបតី ក៏បានលើកឡើងពីការវឌ្ឍនភាពជាទីមោទនលើវិស័យអប់រំក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកម្រិតឧត្តមសិក្សា ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានៅពេលអនាគត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
សុខភាព១៧ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស