Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តជើងខ្លាំង៤រូប នៅរក្សាតំណែង ខណៈអភិបាល៤រូបទៀត របូតតំណែងនេះ

បានផុស

នៅ

ព្រះមហាក្សត្រ នៅថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ ២០២៤ បានចេញព្រះរាជក្រឹត្យ តែងតាំង​ និងផ្លាស់ប្តូរភារកិច្ចអភិបាលខេត្តចំនួន ៨ រូប ក្នុងនោះ អភិបាលខេត្ត៤រូប នៅរក្សាតំណែងជាតួនាទីជាអភិបាលខេត្ត ខណៈអភិ​បាលខេត្ត៤ រូបទៀតរបូតតំណែងជាអភិបាលខេត្ត ត្រូវបានផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះដែរ អភិបាលរងរាជធានីភ្នំពេញ ២រូប និងអភិបាលរងខេត្ត ២រូប ត្រូវបានព្រះមហាក្សត្រតែងតាំងទៅជាអភិបាលខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងព្រះរាជក្រឹត្យ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អភិបាលខេត្ត៤រូប ដែលនៅរក្សាតំណែងនេះរួមមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់ប្តូរទៅជាអភិបាលខេត្តកណ្តាល លោក វ៉ី សំណាង  អភិបាលខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរទៅជាអភិបាលខេត្តតាកែវ។  ចំណែក លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ ខណៈលោក ប៉ែន កុសល្យ ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំ។

(រាប់ពីឆ្វេង)លោក គួច ចំរើន លោក ជាម ច័ន្ទសោភ័ណ លោក វុី សំណាង  លោក ប៉ែន កុសល្យ

ចំណែក អភិបាលខេត្ត៤រូបទៀត ត្រូវបានបញ្ចប់តំណែងជាអភិបាលខេត្ត ក្នុងនោះរួមមាន លោក អ៊ូច ភា អភិបាលខេត្តកាកែវ លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និង ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង  ខណៈលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តនេះ។

ចំណែក លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ហើយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញដូចគ្នា ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ។
ជុំវិញការផ្លាស់ប្តូរភារកិច្ចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន​ បូណា បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី​២៥ ខែមិថុនានេះថា ការតែងតាំង ផ្លាស់ប្តូរនាពេលនេះ ដើម្បីធានាប្រសិទ្ធភាពការងារនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកថ្លែងថា៖«ធម្មតាយើងត្រូវផ្លាស់ប្តូរអញ្ចឹងហើយ កាលពីមុនក៏យើងធ្លាប់ឃើញហើយ ជារឿយៗគឺមានការផ្លាស់ប្តូរទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ អ៊ីចឹង! ដំណើរនេះអត់មានអីប្លែកទេ គឺជាដំណើរការធម្មតាដើម្បីប្រសិទ្ធភាពការងារនៅក្នុងរដ្ឋបាល»៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

រុស្ស៊ី គំរាមលោក បៃដិន ក្រោយអនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលជ្រៅក្នុងដីខ្លួន

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួងសុខាភិបាលនឹងសហការជាមួយវិស័យឯកជនផលិតអុកស៊ីសែនផ្គត់ផ្គង់នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា

សន្តិសុខសង្គម៤៦ នាទីutes មុន

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

សន្តិសុខសង្គម១ ម៉ោង មុន

ផ្លូវជាប់របងអគ្គិសនីទួលពង្រ កំពុងជួបបញ្ហា ខូចខាតខ្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម ៖ ចលនារបស់ក្រុមប្រឆាំងគឺជាចលនាបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវ​ជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) គ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ ២០២៥ ខណៈ​វឌ្ឍនភាពសម្រេច​បាន​ជាង​ ៦៨%

ព័ត៌មានជាតិ២២ ម៉ោង មុន

ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»

Sokha Hotels

ព័ត៌មានពេញនិយម