ព័ត៌មានជាតិ
គោលបំណង នៃការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក)
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងចំនួន៤។
តាមរយបាយការណ៍របស់ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) មានគោលបំណង ចំនួន៤ ទី១).បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២).ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអបរំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣).ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង៤).បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់និងសាកលលោក។
លោករដ្ឋមន្ដ្រីក្រសួងអប់រំ បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនបានចូលជាសមាជិកចំនួន១២ រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យជាស៊ីមកំចាយមារ សាកលវិទ្យាល័យក្រចេះ វិទ្យាស្ថានគរុកោសល្យបាត់ដំបង សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងសាកលវិទ្យាល័យអង្គរ។
ក្នុងនោះដែរ ដើម្បីសម្រេចគោលបំណងខាងលើនេះ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា បានដាក់ចេញនូវផែនការសកម្មភាពរយៈពេល ៣ឆ្នាំ ជា ៣ដំណាក់កាលធំៗ។ ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ ផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាព ដោយក្នុងនោះសាកលវិទ្យាល័យចំនួន៦ ដែលជាសមាជិកដំបូងបានចាប់ផ្តើមផលិត និងដំណើរការមាតិកា និងខ្លឹមសារមេរៀនតាមអនឡាញ។ ដំណាក់កាលទី២ ក្នុងឆ្នាំ ២០២៤ ផ្តោតលើការបង្កើតមេរៀនរួមគ្នា ឬកម្មវិធីរួមគ្នារវាងសាកលវិទ្យាល័យជាសមាជិក ដើម្បីផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សា និងដំណាក់កាលទី៣ ក្នុងឆ្នាំ២០២៥ គឺជាការបើកចំហធនធានសិក្សារបស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក។
សូមជម្រាបថា ការអនុវត្ត ប.ស.ស.ក. ជាចំណែកមួយក្នុងការចូលរួមធានាបាននូវសមធម៌ តាមរយៈការកែលម្អការចូលរៀន និងលើកកម្ពស់គុណភាពសិក្សាដល់និស្សិត ក៏ដូចជាផ្តល់ឱកាសដល់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថានឧត្តមសិក្សា ក្នុងប្រទេស និងជាមួយគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់ និងក្នុងពិភពលោក៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់