Connect with us

កីឡា

Rukiya Anpo ថា ខ្លួនអាចប្រកួតនៅ ONE ទោះមិនចុះកុងត្រារយៈពេលវែង

បានផុស

នៅ

ស្ថាប័ន ONE Championship កំពុងសម្លឹង​រក​ការ​ចុះ​ហត្ថលេខា​យក​កីឡាករ​ជប៉ុន Rukiya Anpo អតីតម្ចាស់ខ្សែក្រវាត់ K-1 Super Lightweight ក្នុងទម្ងន់៦៥គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះប្រជាប្រិយភាពរបស់គេកាន់តែកើនឡើង ក្រោយប្រកួតជាមួយ​​​អតីត​ម្ចាស់​ខ្សែក្រវាត់ UFC Middleweight កីឡាករ​ Sean Strickland​។ កីឡាករ Rukiya Anpo បានបង្ហើបថា រូបគេកំពុងពិភាក្សាជាមួយស្ថាប័ន ONE Championship។

នៅក្នុងវីដេអូ YouTube កីឡាករ Anpo បាននិយាយថា ៖«ឥឡូវនេះខ្ញុំបានពិភាក្សាជាមួយ ONE។ ខ្ញុំមិនអាចនិយាយ​​លម្អិត​អំពី​កិច្ចសន្យាទេ ប៉ុន្តែ​ខ្ញុំអាចប្រកួតនៅ ONE ទោះ​មិន​ទាន់ចុះ​កុងត្រា​រយៈពេលវែង។ សម្រាប់​គំនិត​ផ្ទាល់​ខ្លួន ខ្ញុំ​មិន​ចូល​ចិត្ត​ការចុះកុងត្រាផ្ដាច់មុខ​ទេ។ ខ្ញុំ​ចង់​មាន​សេរី​ភាព​ ទៅ​សង្វៀនណា​ក៏​បាន»។

ចាប់តាំងពីស្ថាប័ន ONE Championship ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសេវាកម្មស្ទ្រីមរបស់ប្រទេសជប៉ុន (U-Next) គេសង្កេតឃើញថាមានកីឡាករប្រដាល់ជប៉ុនជាច្រើនបានផ្លាស់ទៅកាន់ស្ដាប័នមួយនេះ៕

ប្រភព៖ Beyondkick
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥១ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម