Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង-ខេត្តតៃនិញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល (២០២៤-២០២៩)

បានផុស

នៅ

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍កិច្ចសហប្រតិបត្តិការ ( ២០១៨-២០២៣ ) និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ( ២០២៤-២០២៩ ) រវាងរដ្ឋបាលខេត្តស្វាយរៀង ប្រទេសកម្ពុជា និងគណ:កម្មាធិការប្រជាជនខេត្តតៃនិញ ដឹកនាំដោយ លោក ង្វៀន ថាញ់ង៉ុក អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជាជ្ញាធរជាប់ព្រំដែន និងអង្គភាពពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់រួមគ្នា ប្រកបដោយកិច្ចសហការខ្ពស់ក្នុងការពង្រឹងចំណងមិត្តភាព មេត្រីភាព សម្រាប់ខេត្តទាំងពីរឱ្យបានកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃដែលបានរួមចំណែកក្នុងការធានា សន្តិភាព ស្ថិរភាព ផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃខេត្តទាំងពីរ។

ជាមួយនេះអភិបាលខេត្តស្វាយរៀងបានចាត់ទុកកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅពេលនេះ នឹងជួយបង្កើននូវការពង្រឹងកិច្ចសហប្រតិបត្តិការបានតែកាន់រឹងមាំ និងល្អប្រសើរថែមទៀត ពីលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-តៃនិញ) រួមគ្នាសម្រេចបាននាពេលកន្លងមក ជាពិសេសលើបណ្ដាវិស័យដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ ប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម។

ជាទីបញ្ចប់នៃកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍សា និង ង្វៀន ថាញ់ង៉ុក អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដោយមានការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់របស់ខេត្តទាំងពីរ ដែលប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម