ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ត្រៀមប្រើសព្វាវុធពិសេសៗ វាយក្រុមហេសបូឡា ដើម្បីបញ្ចប់សង្គ្រាមឲ្យបានឆាប់
រដ្ឋាភិបាលអ៊ីស្រាអែល បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួននឹងអាចប្រើប្រាស់ប្រភេទអាវុធពិសេសថ្មីៗ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ច្បាំងជាមួយក្រុមហេសបូឡា នៅប្រទេសលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel 12 កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
បើតាមប្រភពដែលប្រាប់ទៅ Channel 12 បានឲ្យដឹងថា ការប្រើប្រាស់អាវុធប្រភេទថ្មីរបស់អ៊ីស្រាអែល គឺចង់ដោះស្រាយបញ្ហាជម្លោះជាមួយក្រុមហេសបូឡាឲ្យបានលឿនបំផុត ជៀសវាងបង្កើតទៅជាសង្គ្រាមរ៉ាំរ៉ៃ។ អ៊ីស្រាអែល បានព្រមានថា បើក្រុមហេសបូឡាមិនព្រមដកថយ នោះអ៊ីស្រាអែលគ្មានជម្រើសឡើយ គឺមានតែត្រូវប្រើសកម្មភាពយោធាវាយបកទៅវិញ។
យ៉ាងណាមិញ អ៊ីស្រាអែល មិនបានបញ្ជាក់ឲ្យដឹងទេថា សព្វាវុធទាំងនោះមានអ្វីខ្លះ ហើយមានប្រភពមកពីណាឡើយ។
ក្រៅពីផ្ដល់សញ្ញាព្រមានឲ្យសេតវិមានបានដឹងឮ រដ្ឋាភិបាលអ៊ីស្រាអែលក៏បានរិះគន់ផងដែរអំពីការផ្គត់ផ្គង់អាវុធយឺតយ៉ាវរបស់សហរដ្ឋអាមេរិក។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថា ការដឹកជញ្ជូនអាវុធរបស់អាមេរិក មានការធ្លាក់ចុះខ្លាំងបំផុត អំឡុងរយៈពេល៤ខែចុងក្រោយនេះ ខណៈដែលអ៊ីស្រាអែលកំពុងមានតម្រូវបន្ទាន់ ដើម្បីដោះស្រាយបញ្ហាជម្លោះនៅតាមបន្ទាត់ព្រំដែន។
ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រោយពីក្រុមហេសបូឡា ដែលមានការគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយរ៉ុក្កែតជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស។ ជាការសងសឹក អ៊ីស្រាអែល បានបាញ់កាំភ្លើងធំសំដៅទៅភាគអាគ្នេយ៍ប្រទេសលីបង់។ ចាប់តាំងពីពេលនោះមក ជម្លោះប្រដាប់អាវុធបាននិងកំពុងកើតឡើងស្ទើរជារៀងរាល់ថ្ងៃរវាងភាគីទាំងសងខាង។ យ៉ាងណាមិញ ការវាយប្រហារកាលពីពេលថ្មីៗនេះ កាន់តែមានទ្រង់ទ្រាយធំឡើងៗ បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់លោក Taleb Abdallah មេបញ្ជាការមួយរូបរបស់ក្រុមហេសបូឡា។
អ៊ីស្រាអែល ថា កងទ័ពរបស់ខ្លួននឹងបន្ថយដៃនៅទីក្រុង Rafah ហើយងាកទៅពង្រឹងកម្លាំងនៅព្រំដែនភាគខាងជើងជាប់ប្រទេសលីបង់វិញ ដើម្បីប្រយុទ្ធជាមួយក្រុមហេសបូឡា ដែលកំពុងធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង។
បើតាមពិតទៅ ក្រុមហេសបូឡា គឺខ្លាំងជាងក្រុមហាម៉ាសទៅទៀត ហើយបើសង្គ្រាមធំកើតឡើងមែន ច្បាស់ណាស់វានឹងបណ្តាលឲ្យតំបន់មជ្ឈិមបូព៌ា ដើរកាន់តែជិតដល់មាត់ជ្រោះមរណៈជាក់ជាមិនខានឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា