Connect with us

ព័ត៌មានជាតិ

មានប្រវត្តិ​ជា​អ្នក​កាប់​ឈើ​ខុស​ច្បាប់ ប្តូរ​​ធ្វើ​កសិកម្ម​​ដាំ​ដំណាំ​ជុំវិញ​ផ្ទះ មួយ​ខែ​រក​ចំណូល​បាន​ជិត ១ ពាន់​ដុល្លារ

បានផុស

នៅ

មាន​អតីតកាលជាអ្នក​​ប្រកប​របរ​កាប់​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​គ្រួសារ​អ្នក​ស្រី ពេន ស៊ីថុល បាន​កែប្រែ​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន​ តាម​រយៈ​ការប្តូរ​មុខ​របរ​មក​ធ្វើ​កសិកម្ម​ ដោយ​មានការ​ជួយ​ជ្រោមជ្រែងនិង​គាំទ្រ​​ពី​ក្រសួង​និង​ស្ថាប័ន​អង្គការ​នានា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី ពេន ស៊ីថុល

អ្នក​ស្រី ប៉េន​ ស៊ីថុល ជា​សមាជិក​សហគមន៍តំបន់​ការពារ​ធម្មជាតិ​ភូមិទំព័រ នៃ​​តំបន់ការពារធម្មជាតិ​​ភ្នំ​សំកុស ស្ថិត​ក្នុង​ភូមិ​ទំព័រ ​​ឃុំ​ប្រម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​លើក​ឡើង​ពី​ភាព​ខុស​គ្នា ក្រោយ​​ពី​គ្រួសារ​អ្នក​ស្រី​ផ្លាស់ប្ដូរ​មុខ​របរពី​ការ​ចូល​ព្រៃ​​កាប់​ឈើ​កាល​ពី​ច្រើន​ឆ្នាំ​មុន ដោយ​បង្វែរ​មក​ធ្វើ​កសិកម្ម​ដាំដុះ​ដំណាំ​ចម្រុះ​ជុំវិញ​ផ្ទះ ដែល​ក្នុង​មួយ​ខែ​គ្រួសារ​​អ្នក​ស្រី​អាច​រក​ចំណូល​បាន​ប្រហែល ៤ លាន​រៀល​។

អ្នក​ស្រីបាន​ប្រាប់ពី​​ប្រវត្តិ​ថា កាល​ពី​អំឡុង​ឆ្នាំ ២០១០ ប្តី​​អ្នក​ស្រី​បាន​ប្រកប​របរ​ចូលព្រៃ​កាប់​ឈើ​ដែល​ត្រូវ​ប្រឈម​មុខ​គ្រោះថ្នាក់​គ្រប់​បែប​យ៉ាង ហើយ​ចំណូល​ទៀត​រក​បាន​ត្រឹម​ដោះ​ទាល់​ជីវភាព​​មួយ​គ្រាៗប៉ុណ្ណោះ។ ការ​ប្ដូរ​មក​​ប្រកប​របរ​កសិកម្ម​ដោយ​ដាំដុះ​ដំណាំ​ចម្រុះ ​រួម​ទាំង​ចិញ្ចឹម​សត្វ​មួយ​ចំនួន​ផង​នោះ បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​អ្នក​ស្រី​បាន​រីកចម្រើន​ធូធារ​ជាង​មុន​ច្រើន ថែម​ទាំង​មាន​លំនឹង​ខាង​ផ្លូវ​ចិត្ត​រស់នៅ​មិន​ខ្លាច​មុខ​ខ្លាច​ក្រោយ​ដូច​មុន​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម